WFP

នាយិកា WFP រំពឹងថា កម្មវិធីជាតិផ្តល់អាហារតាមសាលារៀននៅកម្ពុជា នឹងពង្រីកវិសាលភាពកាន់តែទូលាយ
គណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក ដឹកនាំដោយលោកស្រី ឃ្លែរ ខូណាន់ នាយិកាប្រចាំប្រទេសកម្ពុជានៃកម្មវិធីស្បៀងអាហារពិភពលោក(WFP) បានបង្ហាញក្តីរំពឹងទុកថា កម្មវិធីជាតិផ្តល់អាហារតាមសាលារៀន នឹងបន្តពង្រីកវិសាលភាពកាន់តែទូលាយបន្ថែមទៀត ដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជាកាន់តែប្រសើរ។

គណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា ថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សាពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងគោលដៅធានានិរន្តភាពកម្មវិធីអាហារតាមសាលារៀននៅកម្ពុជា ជាមួយក្រសួងអប់រំ យុវជន និងកីឡា កាលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សាលើសំណើសុំបន្តការគាំទ្រផ្គត់ផ្គង់អង្ករ និងថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ដល់កម្មវិធីស្បៀងអាហារពិភពលោក សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ក្រោមគម្រោងកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាមួយចក្ខុវិស័យ អភិវឌ្ឍកុមារកម្ពុជាឱ្យមានកាយសម្បទារឹងមាំ បញ្ញាស្មារតីឆ្លាតវៃ។

ក្នុងឱកាសជំនួបនេះ នាយិកាប្រចាំប្រទេសរបស់កម្មវិធីស្បៀងពិភពលោក បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងអប់រំកន្លងមក រហូតទទួលបានការគាំទ្រដ៏ច្រើនពីគ្រប់មជ្ឈដ្ឋាន ជាពិសេសតាមរយៈការប្រើប្រាស់កសិផលក្នុងសហគមន៍។លោកស្រី រំពឹងថាកម្មវិធីនេះ នឹងបន្តពង្រីកវិសាលភាពកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានថ្លែងអំណរគុណចំពោះការបន្តជួយគាំទ្រផ្នែកបច្ចេកទេស និងរួមចំណែកជំរុញឱ្យកម្មវិធីផ្តល់អាហារតាមសាលារៀនដំណើរការទៅដោយរលូន ខណៈលោកថា ការគាំទ្រនេះ គឺបានផ្តល់អាទិភាពដល់ការវិនិយោគលើមូលធនមនុស្សដែលជាមូលដ្ឋានគ្រឹះ ឈានទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ២០៥០ និងរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព។

លោកឧបនាយករដ្ឋមន្ត្រីថា ក្រសួង ប្តេជ្ញាចិត្តបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តការឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលដៅធានាឱ្យបានថាកុមារគ្រប់រូបមានឱកាសទទួលបានសុខភាព និងអាហារប្រកបដោយជីវជាតិតាមសាលារៀន។

គួរបញ្ជាក់ដែរថា កម្មវិធីស្បៀងអាហារពិភពលោក នៅដំណាក់កាលដំបូងត្រូវបានបង្កើតឡើងសម្រាប់រយៈពេល ៤ឆ្នាំ (២០២២-២០២៥) ដើម្បីចង្អុលបង្ហាញដល់ការផ្លាស់ប្តូរភាពជាម្ចាស់មានលក្ខណៈជាប្រព័ន្ធពេញលេញលើការអនុវត្ត និងគ្រប់គ្រងកម្មវិធីជាតិផ្តល់អាហារតាមសាលារៀនដល់ក្រសួងអប់រំ ជាមួយជំនាញដែលអាចបន្តពង្រីកកម្មវិធីនេះបន្ថែមទៀតរហូតដល់ឆ្នាំ២០៣០ និងបន្តទៅឆ្នាំខាងមុខ៕អត្ថបទ៖ ហ្សាលីន

The post នាយិកា WFP រំពឹងថា កម្មវិធីជាតិផ្តល់អាហារតាមសាលារៀននៅកម្ពុជា នឹងពង្រីកវិសាលភាពកាន់តែទូលាយ appeared first on .

អត្រាប្រជាជនប្រឈមនឹងអសន្តិសុខស្បៀងអាហារ កើនច្រើនគួរឲ្យបារម្ភនៅឆ្នាំ ២០២២
ចំនួន​ប្រជាជន​ដែល​កំពុង​ប្រឈម​នឹង​អសន្តិសុខ​ស្បៀងអាហារ​ធ្ងន់ធ្ងរ​ទូទាំង​ពិភពលោក​បាន​កើន​ដល់​ចំណុច​គួរ​ឲ្យ​បារម្ភ ពោល​គឺ​កើន​ឡើង​លើស​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ដល់​ទៅ ៣៤៥ លាន​នាក់។ នេះ​បើតាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយកម្មវិធីស្បៀងអាហារពិភពលោក WFP។

មុន​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ ប្រជាជន​ប្រមាណ ១៣៥ លាន​នាក់​គឺ​បាន​ជួប​ប្រទះ​នឹង​បញ្ហា​កង្វះ​ស្បៀង​អាហារ​ធ្ងន់ធ្ងរ ហើយ​មកទល់ពេលនេះ​តួលេខ​បាន​កើនឡើង​ខ្ពស់​គួរ​ឲ្យ​បារម្ភ បណ្ដាល​មក​ពី​កត្តា​បម្រែបម្រួល​អាកាសធាតុ និង​សង្គ្រាម។ នេះ​បើតាម​សម្ដី​ប្រធានផ្នែកតាមតំបន់ WFP បាន​ប្រាប់​ Reuters។

ប្រភពដដែល​បាន​បង្ហើប​ថា តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិកខាងជើង គឺ​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត ដោយសារ​សង្គ្រាម​រវាង​រុស្ស៊ី​ និង​អ៊ុយក្រែន ដ្បិត​តំបន់​ ២ នេះ​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចូល​ស្បៀងអាហារ​តាម​រយៈ​ផ្លូវសមុទ្រ Black Sea។

សូមជម្រាបដែរថា WFP រាល់ថ្ងៃ​គឺ​អាច​មាន​លទ្ធភាព​ជួយ​ដល់​មនុស្ស​ប្រមាណ ១៣ លាន​នាក់​ក្នុង​ចំណោម ១៦ លាន​នាក់​ដែល​កំពុង​ត្រូវការ​អាហារ ប៉ុន្តែ​ជំនួយ​ទាំងអស់​គឺ​មិន​អាច​រ៉ាប់រង​បាន​ទាំងស្រុង​ឡើយ ដ្បិត​អង្គការ​មួយ​នេះ​ក៏​កំពុង​ខ្វះខាត​ថវិកា​ផង​ដែរ។

ដូច្នេះ​ហើយ​ទើប​កន្លង​មក WFP តែងតែ​ទទូច​ជា​រឿយៗ​ដល់​ក្រុម​មហាសេដ្ឋី​មាន​លុយហូរហៀរ​ដូចជា Elon Musk, Jeff Bezos ជាដើម ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​ស្បៀងអាហារ​ជុំវិញ​ពិភពលោក​មួយ​នេះ ប៉ុន្តែ​លទ្ធផល​មិន​សូវ​បាន​ផ្លែផ្កា​ឡើយ៕

The post អត្រាប្រជាជនប្រឈមនឹងអសន្តិសុខស្បៀងអាហារ កើនច្រើនគួរឲ្យបារម្ភនៅឆ្នាំ ២០២២ appeared first on .