Youtube

YouTube បង់លុយជាង ២៤លានដុល្លារ ដើម្បីបញ្ចប់រឿងក្តីក្តាំងជាមួយលោក ត្រាំ
ក្រុមហ៊ុន YouTube ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថាបានចំណាយទឹកប្រាក់អស់ប្រមាណជាង ២៤,៥លានដុល្លារ ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ប្រធានាធិបតីអាមេរិក ជុំវិញការបិទគណនីរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីកុបកម្មនៅ Capitol Hill ក្នុងឆ្នា២០២១។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងសេចក្តីជូនដំណឹងមួយ ដែលបានផ្ញើទៅកាន់តុលាសហព័ន្ធនៅទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២៩ ខែកញ្ញា Alphabet ដែលជាក្រុមហ៊ុនមេរបស់ YouTube បាននិយាយថា ខ្លួនបានយល់ព្រមបង់ប្រាក់សរុបចំនួន ២៤,៥លានដុល្លារ ដើម្បីបញ្ចប់បណ្តឹងដែលដាក់ដោយលោក ត្រាំ ប្រឆាំងទៅនឹងវេទិការបស់ខ្លួនមួយនេះ។

គួរឲ្យដឹងផងដែរថា នៅខែកក្កដា ឆ្នាំ២០២១ លោក ត្រាំ បានដាក់ពាក្យប្តឹងទៅកាន់ក្រុមហ៊ុន Facebook , Twitter និង Youtube ដោយសារតែវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនេះ បានបិទគណនីរបស់លោក បន្ទាប់ពីមានកុប្បកម្មនៅ Capitol Hill កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ ជុំវិញបញ្ហានោះ មេធាវីរបស់លោក ត្រាំ បាននិយាយថា ការសម្រេចចិត្តបិទគណនីនេះ គឺផ្អែកលើស្តង់ដារមិនច្បាស់លាស់។

ជម្រាបជូនថា ចាប់តាំងពី លោក ត្រាំ ចូលកាន់តំណែងក្នុងខែមករាមក ក្រុមហ៊ុនមេរបស់ Facebook ឈ្មោះ Meta បានប្រកាសថា ខ្លួននឹងបង់ប្រាក់ចំនួន ២៥លានដុល្លារដើម្បីដោះស្រាយបណ្តឹងនេះ ហើយជាមួយគ្នានោះ ក្រុមហ៊ុនបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ក៏បានចំណាយប្រាក់ប្រហែល 10 ១០លានដុល្លារក្នុងខែកុម្ភៈ ដើម្បីដោះស្រាយរឿងក្តីនេះ ផងដែរ៕

The post YouTube បង់លុយជាង ២៤លានដុល្លារ ដើម្បីបញ្ចប់រឿងក្តីក្តាំងជាមួយលោក ត្រាំ appeared first on .

អតីត CEO ក្រុមហ៊ុន YouTube ទទួលមរណភាពក្នុងវ័យ ៥៦ឆ្នាំ
អតីតនាយកប្រតិបត្តិក្រុមហ៊ុន YouTube ដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញមួយរូប លោកស្រី Susan Wojcicki បានទទួលមរណភាពក្នុងវ័យ ៥៦ឆ្នាំ ដោយសារតែធ្លាក់ខ្លួនឈឺ ព្រោះមានជំងឺមហារីកសួត រយៈពេលពីរឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន USA TODAY ។

តាមរយៈទំព័រហ្វេសប៊ុករបស់លោក Dennis Troper ដែលជាស្វាមីលោកស្រី Wojcicki  បានធ្វើការបង្ហោះសារកាលពីថ្ងៃទី១០ ខែសីហា ដោយបង្ហាញនូវក្តីក្រៀមក្រំបំផុតមួយ លាយឡំជាមួយនឹងពាក្យពេចន៍រ៉ាយរ៉ាប់យ៉ាងដូច្នេះថា៖ “វាពិតជារឿងទុក្ខព្រួយខ្លាំងណាស់ ដែលខ្ញុំចែករំលែកនូវព័ត៌មានអំពីការអនិច្ចកម្មរបស់ Susan Wojcicki ។ ភរិយាជាទីស្រឡាញ់របស់ខ្ញុំ ពួកយើងបានរៀបការជាមួយគ្នារយៈពេល ២៦ឆ្នាំ នាងជាម្តាយរបស់កូនៗបួននាក់ ថ្ងៃនេះនាងបានចាកចេញពីពួកយើង បន្ទាប់ពីរស់នៅរ៉ាំរ៉ៃជាមួយជំងឺមហារីកសួត អស់រយៈពេលពីរឆ្នាំកន្លងមក”។

ផ្អែកទៅតាមគណនី LinkedIn របស់លោកស្រី Susan Wojcicki បានបង្ហាញថា ស្ត្រីរូបនេះបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រ នៅសកលវិទ្យាល័យ Harvard ក្នុងឆ្នាំ១៩៩០។ នៅឆ្នាំ១៩៩៣​ លោកស្រីបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីសកលវិទ្យាល័យ California, Santa Cruz ហើយនៅឆ្នាំ១៩៩៨ លោកស្រីក៏រៀនចប់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ពីសកលវិទ្យាល័យ California , Los Angeles ផងដែរ។

ចំណែកឯអាជីពការងារវិញ ក៏មានភាពជោគជ័យគួរឲ្យកត់សំគាល់ ដោយលោកស្រី Wojcicki បានចូលបម្រើការឲ្យក្រុមហ៊ុន Google នៅឆ្នាំ១៩៩៩ មុនពេលដែលក្រុមហ៊ុនយក្សមួយនេះ ទិញយក YouTube មកគ្រប់គ្រងនៅឆ្នាំ២០០៦ ។

មុនពេលឡើងកាន់តំណែងជានាយកប្រតិបត្តិឲ្យក្រុមហ៊ុន YouTube នៅឆ្នាំ២០១៤ លោកស្រីធ្លាប់បានបម្រើការជាអនុប្រធានជាន់ខ្ពស់ផ្នែកផ្សាយពាណិជ្ជកម្មរបស់ Google ។ ទោះបីជាយ៉ាងណាក៏ដោយ ធ្វើការជានាយកប្រតិបត្តិឲ្យ YouTube បានប្រាំបួនឆ្នាំ លោកស្រីក៏សម្រេចចិត្តដាក់ពាក្យចុះចេញពីតំណែង មកផ្តោតសំខាន់ជាមួយក្រុមគ្រួសារ ផ្តោតលើគម្រោងការផ្ទាល់ខ្លួន និងថែរក្សាសុខភាព រហូតទទួលអនិច្ចកម្មនាពេលថ្មីៗនេះ៕

The post អតីត CEO ក្រុមហ៊ុន YouTube ទទួលមរណភាពក្នុងវ័យ ៥៦ឆ្នាំ appeared first on .

ដំណឹងល្អ! អ្នកផលិតវីដេអូ YouTube ស្រុកខ្មែរ មានសង្ឃឹមហើយ ក្រោយ Google បើកផ្ទាំងពាណិជ្ជកម្មឡើងវិញ
ជាដំណឹងដ៏រីករាយបំផុតមួយ សម្រាប់អ្នកបង្កើតវីដេអូ លើ YouTube នៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Google ក្នុងពេលថ្មីៗនេះ បានដាក់ឱ្យដំណើរការផ្ទាំងផ្សាយពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីត្រូវបានក្រុមហ៊ុនអាមេរិកមួយនេះ បានបិទការផ្សាយពាណិជ្ជកម្មនានា សម្រាប់អ្នកទស្សនានៅក្នុងប្រទេសកម្ពុជា អស់រយ:ពេលជាយូរ កន្លងមក។

នេះបើយោងតាមការបង្ហោះរបស់អ្នកជំនាញម្នាក់ ដែលបាននិយាយថា YouTube ក៏បានធ្វើការផ្តល់ជូននូវផ្ទាំងពាណិជ្ជកម្មប្រភេទថ្មី ដែលមានរូបភាពតូចជាងមុនផងដែរ ដូច្នេះវាអាចទាក់ទាញឱ្យអ្នកទស្សនា ចាប់អារម្មណ៍ទៅលើវីដេអូរបស់អ្នកបង្កើតមាតិកា សម្រាប់ការមើលនៅលើទូរសព្ទដៃ ដែលនឹងកាន់តែអាចផ្តល់ប្រាក់ចំណូល ដល់អ្នកបង្កើតវីដេអូបានច្រើនជាងមុនផងដែរ ។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងប្រៃសណីយ៍កម្ពុជា បានបើកិច្ចប្រជុំមួយ ដើម្បីពិក្សាអំពីការប្រមូលពន្ធបន្ថែមលើសេវាឌីជីផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗ ហើយសម្រាប់ក្រុមហ៊ុន YouTube ក៏ស្ថិតនៅក្នុងនោះផងដែរ ដូច្នេះ មានន័យថា អ្នកបង្កើតមាតិកា ឬ អ្នកផលិតវីដេអូ គ្រប់ទម្រង់ផ្សេងៗ ដែលបង្កើតដោយខ្លួនឯង នឹងអាចរកលុយបានវិញ តាមរយ:ផ្ទាំងផ្សាយពាណិជ្ជកម្ម ព្រមទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀត តាមរយ:ភាពជាដៃគូ របស់ YouTube ៕

The post ដំណឹងល្អ! អ្នកផលិតវីដេអូ YouTube ស្រុកខ្មែរ មានសង្ឃឹមហើយ  ក្រោយ Google បើកផ្ទាំងពាណិជ្ជកម្មឡើងវិញ appeared first on .

Facebook​, Instagram, Twitter, YouTube បន្ត​បិទ លោក ត្រាំ គ្រោង​ដំណើរការវិប​សាយ​​​ថ្មី​ ​
អតីត​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នៅ​តែ​មិន​ទាន់​អាច​ប្រើគណនី​ Facebook របស់​លោក​ដដែល​មក​ដល់ពេល​នេះ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ភិបាល​ Facebook បាន​បន្ត​រក្សា​ការ​ពិន័យ​។ ប៉ុន្តែ​ដំណឹងថ្មីចុងក្រោយថា ​លោក​គ្រោង​នឹង​ចាប់​ដំណើរការ​វិបសាយ​ទំនាក់​ទំនង​ថ្មី​​ដែល​និយាយ​ថា នឹង​ផ្សព្វផ្សាយ​មាតិកា​ព័ត៌មាន«ត្រង់​ពី​តុ»របស់​លោក។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព DW

បណ្តាញសង្គម Twitter, Facebook, Instagram ក៏​ដូច​ជា​ YouTube របស់​អតីត​ប្រធានា​ធិបតី​រូប​នេះ​ត្រូវ​បិទ​ និង​ព្យួរ​អស់​ហើយ បន្ទាប់​ពី​កើត​មាន​កបកម្ម​​នៅវិមាន Capitol កាល​ពី​ខែ​មករា។​ ចាប់​តាំង​ពី​ការ​សម្រេច​របស់​ Facebook មក លោក​ ដូណាល់  ត្រាំ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា វិប​សាយ​ថ្មី​នឹង​ចេញ។ អ្នក​ប្រើ​ប្រាស់​អាច​ចុច like លើ​ការ​ផុស និង share បាន​ដូច​គណនី Twitter ឬ​ក៏​ Facebook ដែរ។

ក្រុម​ប្រឹក្សា​ភិបាលឯករាជ្យ​របស់​ Facebook បាន​បោះ​ឆ្នោត​រក្សា​ការ​ពិន័យ​លើ​គណនី​​របស់​​លោក​ ដូណាល់ ត្រាំ ដដែល​ បន្ទាប់​ពី​បាន​បិទ​អស់​រយៈ​ពេល​៤​ខែ​ ​ជុំ​វិញ​ការ​​ញុះញុង​ដែល​​នាំ​ឲ្យ​កើត​មាន​​កុបកម្ម​​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នៅកាពីតូល​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា។

ខណៈ​ពេល​រក្សា​ការ​ព្យួរ​នេះ ក្រុមប្រឹក្សា​បាន​បន្ទោស​​ទៅ​លើ Facebook ចំពោះ​វិធី​ដែល​ខ្លួន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត។​ ក្រុម​ប្រឹក្សា​បាន​និយាយ​ថា ហានិភ័យ​ដែល​កំពុង​កើត​ឡើង​នៃ​ហិង្សា​ធ្ងន់​ធ្ងរ​​បាន​ធ្វើ​ឲ្យ​មាន​ការព្យួរ​របស់​ Facebook គឺ​ត្រឹម​ត្រូវ​ហើយ​ ប៉ុន្តែ​និយាយ​ថា វាមិន​សមហេតុ​ផល​​ទេ​ដែល​ Facebook ដាក់​ពិន័យ​​ព្យួរ​​ដោយ​​គ្មាន​​​ការ​កំណត់​នោះ។

ក្រុម​ប្រឹក្សា​ភិបាល​បាន​ឯកភាព​ជា​មួយ Facebook ថា ការ​ផុស​របស់​លោក ត្រាំ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា គឺ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​​​​លើ​ស្តង់ដារ​មាតិកា​ Facebook និង​ Instagram។

បើតាមក្រុម​ប្រឹក្សាភិបាលថា លោក ត្រាំ ​បាននិយាយ​ក្នុង​ការ​ផុស​ទី​១​ថា ៖«យើង​ស្រឡាញ់​អ្នក។ អ្នក​ពិត​ជា​ពិសេស​ណាស់​» និង​ការ​ផុស​ទី​២​​និយាយ​ថា  «ជាអ្នក​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ។ ចង​ចាំ​ថ្ងៃ​នេះ​ជា​រៀង​រហូត»។ ផុស​ទាំង​ពីរ​នេះ​បាន​រំលោភ​​លើ​​ច្បាប់​របស់​ Facebook ដែល​ប្រឆាំង​នឹងការ​សរសើរ ឬ​គាំទ្រ​ដល់​មនុស្ស​ពាក់​ព័ន្ធ​នឹង​ហិង្សា។​

ក្រុម​ប្រឹក្សា​ភិបាល​​និយាយ​ថា Facebook  មាន​ពេល​​វេលា​៦​ខែ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​«ការ​ពិន័យ​តាម​អំពើ​ចិត្ត​»​ដែល​ខ្លួន​បាន​ដាក់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា និង​​សម្រេច​លើការ​ពិន័យ​មួយ​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​រំលោភ​មាន​ស្ថាន​ទម្ងន់ និង​ការ​រំពឹង​ទុក​នៃ​គ្រោះ​ថ្នាក់​នា​ពេល​អនាគត។

ក្រុម​ប្រឹក្សា​ភិបាល​និយាយ​ថា ការ​ពិន័យ​ថ្មី​ត្រូវ​​តែ​ច្បាស់​លាស់​ ចាំ​បាច់​ ​សមាមាត្រ និង​​ស្រប​តាម​ច្បាប់របស់ Facebook សម្រាប់​ការ​រំលោភ​មាន​ស្ថាន​ទម្ងន់។ ប្រសិន​បើ​ Facebook សម្រេច​បើក​ឲ្យ​ដំណើរ​ការ​គណនី​របស់លោក ត្រាំ វិញ ក្រុម​ហ៊ុនត្រូវ​តែ​មាន​លទ្ធភាព​ដោះ​ស្រាយ​ពី​ការ​រំលោភ​បំពាន​ថែម​ទៀត។

អ្នក​នាំ​ពាក្យ​របស់លោក ត្រាំ មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​​អត្ថាធិប្បាយ​ភ្លាម​ៗ​បាន​ទេ។
ប្រភព៖ BBC

The post Facebook​, Instagram, Twitter, YouTube បន្ត​បិទ លោក ត្រាំ គ្រោង​ដំណើរការវិប​សាយ​​​ថ្មី​ ​ appeared first on .