ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជា «សម្តេច ឥស្សរវិទេសបញ្ញា»

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជូនឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជា «សម្តេច ឥស្សរវិទេសបញ្ញា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់ប្រទេសកម្ពុជា និងជាអ្នកមានចំណេះដឹងជ្រៅជ្រះលើវិស័យការទូត។ លោកធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ និងកាន់តំណែងនេះម្តងទៀត នៅឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៦ ហើយលោកទទួលបានការតែងតាំងជា ឧបនាយករដ្ឋមន្ត្រី តាំងពីឆ្នាំ២០០៤។ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ លោកត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី៕