មានតែ ១ ថ្ងៃប៉ុណ្ណោះក្នុង ១ខែ! សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ រៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យភ្លស្សរសជាតិឈីសលំដាប់អន្តរជាតិ មកពីបណ្តាប្រទេសទ្វីបអឺរ៉ុប

សង្គម​ និង​សេដ្ឋកិច្ច

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យ ឈីសលំដាប់អន្តរជាតិ ដែលផ្គូផ្គងជាមួយនិង ស្រាសាំប៉ាញ ស្រាក្រហម ស្រាសរ និងស្រាបៀរ ព្រឹត្តិការណ៍នេះមានតែ ១ថ្ងៃប៉ុណ្ណោះក្នុង១ខែ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីដ៏ពិសេសនេះផ្តល់ជូននូវបទពិសោធន៍ថ្មី ភ្លស្សរសជាតិឈីសលំដាប់អន្តរជាតិ មកពីបណ្តាប្រទេសទ្វីបអឺរ៉ុបដូចជា ប្រទេសបារាំង ប្រទេសអង់គ្លេស និងប្រទេសអ៊ីតាលី។ ភ្ញៀវនឹងរីករាយជាមួយការទទួលទានស្រាលំដាប់ខ្ពស់រយៈពេលពីរម៉ោង ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៨យប់ ជាមួយបរិយាកាសដ៏ប្រណិតនៅភោជនីយដ្ឋាន ម៉ាឃីត កាហ្វេ និងឡោញ។

សម្រាប់តម្លៃផ្តល់ជូនពីរជម្រើស៖

  • តម្លៃ ៤៥++ដុល្លារក្នុងម្នាក់ ដោយរាប់បញ្ចូលទាំងស្រាក្រហម ស្រាសរ និងស្រាបៀរ រយៈពេល២ម៉ោង ឈីសអន្តរជាតិ ប៊ឺហ្គឺសាច់គោ និងបង្អែម។
  • តម្លៃ ៦៨++ដុល្លារក្នុងម្នាក់ ដោយរាប់បញ្ចូលទាំងស្រាសាំប៉ាញ​ ស្រាក្រហម ស្រាសរ និងស្រាបៀរ រយៈពេល២ម៉ោង ឈីសអន្តរជាតិ ប៊ឺហ្គឺសាច់គោ និងបង្អែម។ សម្រាប់ការកក់៖ ០៩៧ ៣៥០ ១២៣៤ ឬតេឡេក្រាម។

សូមជម្រាបជូនថា សណ្ឋាគារ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ បានបើកដំណើរការកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលជាសណ្ឋាគារ ហៃយ៉ាត់ ដំបូងគេក្នុងរាជធានីភ្នំពេញនិងជាការបង្ហាញម៉ាកយីហោ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ នៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈ។ ជាមួយនឹងបន្ទប់ស្នាក់នៅចំនួន ២៤៧បន្ទប់ រួមទាំងបន្ទប់ស្នាក់នៅបែប residential-style suites ចំនួន ៤៣បន្ទប់។ សណ្ឋាគារ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ បានក្លាយទៅជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ធំបំផុតនៅក្នុងទីក្រុង។ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ស្ថិតនៅចំកណ្តាលនៃតំបន់វប្បធម៌ និងធុរកិច្ចនៃខណ្ឌដូនពេញ មានចម្ងាយជិតបំផុតពីព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេ ផ្តល់ជូនអ្នកដែលមានដំណើរទេសចរធុរកិច្ចជាមួយនឹងស្នាក់នៅបែបទំនើបនិងមានភាពងាយស្រួលរួមជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជានៅក្នុងទីក្រុងដ៏ទាក់ទាញបំផុតមួយរបស់អាស៊ី៕