វិស័យកសិកម្មបន្តចូលរួមចំណែកប្រមាណ ១៦,៧% នៃGDP

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួមចំណែកប្រមាណ ១៦,៧% (គិតជាតម្លៃបច្នុប្បន្ន) ក្នុងផលិតផលសរុបក្នុងស្រុក (GDP)ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម បន្តកើនឡើងជារៀងរាល់ឆ្នាំ ប្រមាណ ៤,៩៥ពាន់លានដុល្លារ នៅឆ្នាំ២០១៥ ដល់ ២៤ ២៨២ ប្រមាណ ៦,០៧ពាន់លានដុល្លារ នៅឆ្នាំ២០២០ និងដល់ ប្រមាណ ៧,៨២ពាន់លានដុល្លារ នៅឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមរបាយការណ៍របស់ជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា។ចំពោះការចូលរួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមានផ្នែកដំណាំ ៦១,៣% ផ្នែកផលិតកម្មសត្វ ១៥,៤% ផ្នែកជលផល ២០% និងផ្នែកព្រៃឈើ ៣,៣%។

របាយការណ៍ដដែលនេះ បានឱ្យដឹងថា កម្ពុជាមានផ្ទៃដីកសិកម្ម ចំនួន ១៧លានហិកតា ដោយបានបែងចែកជាផ្ទៃដីដាំដុះដំណាំ ផ្ទៃដីព្រៃ ផ្ទៃដីចិញ្ចឹមសត្វ ព្រមទាំងដែនទឹកជាតំបន់គ្រប់គ្រងជលផលទឹកសាបនិងសមុទ្រ។ ទន្ទឹមនេះ កម្ពុជាក៏មានផ្ទៃដីស្រែវស្សាប្រមាណ ៣លានហិកតា ផ្ទៃដីស្រែប្រាំងប្រមាណ ៧០ម៉ឺនហិកតា ដែលអាងពង្រីកបានរហូតដល់ជិត ៩០ម៉ឺនហិកតា ក្នុងឆ្នាំ២០២៥។

កម្ពុជាសម្រេចបានការនាំចេញផលិតផលដាំណាំគួរឧ្យកត់សម្គាល់ប្រមាណ១២លានតោន ទៅកាន់ ៩៥ប្រទេស នៅឆ្នាំ២០២៤ ដែលបាននាំមុខនូវរូបិយប័ណ្ណបរទេស ៥,៣ ប៊ីលលាន ដុល្លារ។ ទន្ទឹមនឹងនេះ អង្កផ្ការំដួលបានឈ្នះពានរង្វាន់អង្កល្អដាច់គេលើកទី៦ ក្នុងការប្រកួតប្រជែងនៅប្រទេសហ្វីលីពីន និងពានមាសអង្កក្រអួបពីប្រទេសចិនដែលមានមោទនភាពសំរាប់កម្ពុជា៕