អាមេរិក រំពឹងកើបលុយបាន ៣០០ពាន់លានដុល្លារ ពីវិធានការពន្ធគយលោក ត្រាំ នៅឆ្នាំនេះ

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងរតនាគារ​ លោក Scott Bessent កាលពីថ្ងៃអង្គារ បាននិយាយថា សហរដ្ឋអាមេរិក អាចរកបានប្រាក់ចំណូលពីពន្ធបានប្រហែល 100 ១០០ពាន់លានដុល្លាររួចមកហើយ គិតមកទល់ពេលនេះ ហើយចំនួននេះ អាចនឹងបន្តកើនឡើងដល់ ៣០០ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៥ តាមរយ:ការដាក់ចេញនូវវិធានការប្រមូលពន្ធលើកចុងក្រោយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយនិយាយទៅកាន់កិច្ចប្រជុំគណ:រដ្ឋមន្ត្រីនៅសេតវិមាន លោក​ Bessent បានលើកឡើងថា ការប្រមូលសំខាន់ៗពីពន្ធថ្មីរបស់លោក ត្រាំ បានចាប់ផ្តើមតែក្នុងអំឡុងត្រីមាសទី២ ប៉ុណ្ណោះ មុនពេលប្រធានាធិបតីអាមេរិក សម្រេចពន្យាពេលមកអនុវត្តការយកពន្ធត្រឹមតែ ១០% ជាសកលលើការនាំចូលមកសហរដ្ឋអាមេរិក និងការបង្កើនពន្ធលើដែកថែប អាលុយមីញ៉ូម និងរថយន្ត។

លោក​ Bessent បានសង្កត់ធ្ងន់ទៀតថា ៖”ប៉ុន្តែនៅពេលការអនុវត្តពន្ធគយពេញលេញ ដូច្នេះចំណូលរបស់យើងរំពឹងថានឹងអាចមានចំនួលើសពី ៣០០ពាន់លានដុល្លារ នៅត្រឹមចុងឆ្នាំនេះ”។

យ៉ាងណាមិញ ជុំវិញការដាក់គោលដៅក្នុងការឈានដល់ចំនួន ៣០០ពាន់លានដុល្លារ នៅក្នុងការប្រមូលពន្ធនៅឆ្នាំនេះ នឹងបង្ហាញពីការកើនឡើងនៃការប្រមូលពន្ធ ក្នុងរយ:ពេលប៉ុន្មានខែខាងមុខ និងការកើនឡើងនូវកម្រិតពន្ធដ៏ច្រើនសន្ធឹកសន្ធាប់ ពីកម្រិតបច្ចុប្បន្ន ដូចដែលត្រូវបានប្រកាសដោយ លោក ត្រាំ។

ជម្រាបជូនផងដែរថា លោក ត្រាំ បានកំណត់ថ្ងៃផុតកំណត់នៅត្រឹមថ្ងៃទី១ ខែសីហា សម្រាប់អត្រាពន្ធគយកម្រិតខ្ពស់ថ្មី ទៅលើប្រទេសដៃគូពាណិជ្ជកម្មស្ទើតែទាំងអស់ ប្រសិនប្រទេសទាំងនោះ មិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយ នៅក្នុងរយ:ពេល ៣​ សប្តាហ៍ខាងមុខទេនោះ៕