ក្រុមហ៊ុន CAIC ជ្រើសរើសក្រុមហ៊ុន VINCI Airports ដើម្បីប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោច្រកទ្វារអាកាសថ្មីនៃរាជធានីភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៥ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានជ្រើសរើសក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជីនៅបារាំង VINCI (CAC 40: DG) ដើម្បីដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ (TIA) នាពេលខាងមុខរបស់រាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោកអ្នក ឧកញ៉ា បណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល CAIC និងដោយលោក Nicolas Notebaert   ប្រធានក្រុមហ៊ុន Cambodia Airports។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាកាសយានដ្ឋានអន្តរជាតិតេជោកំពុងអភិវឌ្ឍដោយ CAIC ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍទីក្រុងដ៏ធំមួយរបស់កម្ពុជា និងរដ្ឋលេខាធិការ អាកាសចរស៊ីវិលកម្ពុជា (SSCA)។ គម្រោងនេះមានគោលបំណងបំពេញតម្រូវការកាន់តែខ្ពស់ក្នុងវិស័យអាកាសចរណ៍ និងដឹកជញ្ជូនរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីការស្តារឡើងវិញជាលំដាប់នៃចរាចរណ៍ផ្លូវអាកាសចាប់តាំងពី COVID-19 ហើយត្រូវបានរៀបចំឡើងជាមួយនឹងចក្ខុវិស័យរយៈពេលវែងសម្រាប់ ៥០ ឆ្នាំខាងមុខ។

លោកអ្នក ឧកញ៉ា បណ្ឌិត ពុង ឃាវសែ មានប្រសាសន៍ថា៖ «តាមរយៈការជ្រើសរើស VINCI ឱ្យធ្វើប្រតិបត្តិការសេវាកម្មអាកាសយានដ្ឋានសំខាន់ៗ យើងប្តេជ្ញាបន្តធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា តាមរយៈគម្រោងដែលស្របតាមស្តង់ដារអន្តរជាតិ។ ចក្ខុវិស័យរបស់យើងគឺបន្តពង្រីក TIA ក្នុងទសវត្សរ៍ខាងមុខ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការតភ្ជាប់ក្នុងតំបន់។»

ជាមួយនឹងតួនាទីស្នូលក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុន OCIC កំពុងអនុវត្តគម្រោងនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួន ដើម្បីពង្រីកបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនសក្តានុពលតភ្ជាប់របស់ព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ ២០២៥ នេះ OCIC អបអរសាទរខួបលើកទី ២៥ ដោយមានសមិទ្ធផលនានា ដែល OCIC បានសាងសង់លំនៅដ្ឋានជាង ១០,០០០ ខ្នង អភិវឌ្ឍសង្កាត់ទាំងមូល និងអនុវត្តគម្រោងសាធារណៈដ៏សំខាន់ជាច្រើន រួមមានស្ពាន ផ្លូវ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ឧស្សាហកម្មដែលជាភស្តុតាងនៃការចូលរួមរឹងមាំក្នុងការរួមចំណែកបំរើសេដ្ឋកិច្ចជាតិ និងកសាងទីក្រុង។ អាកាសយានដ្ឋានអន្តរជាតិតេជោតំណាងឱ្យជំហានបន្ទាប់ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អូស៊ីអាយស៊ី និង «CAIC» ក្នុងការដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការវិនិយោគ ការធ្វើដំណើរ និងពាណិជ្ជកម្ម។

អាកាសយានដ្ឋានអន្តរជាតិតេជោតំណាងឱ្យជំហានបន្ទាប់ក្នុងគន្លងនេះ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អូស៊ីអាយស៊ី និង «CAIC» ក្នុងការដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការវិនិយោគ ការធ្វើដំណើរ និងពាណិជ្ជកម្ម។

ដោយមានវត្តមានជាង ៣ ទសវត្សរ៍ក្នុងប្រទេសកម្ពុជា VINCI Airports ដែលបានចាប់ផ្តើមប្រតិបត្តិការព្រលានយន្តហោះក្នុងឆ្នាំ ១៩៩៥ និងបច្ចុប្បន្នកំពុងដំណើរការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានជ្រើសរើសឱ្យបន្តតួនាទីរបស់ខ្លួននៅ អាកាសយានដ្ឋានអន្តរជាតិតេជោ គាំទ្រដោយផលប័ត្រព្រលានយន្តហោះជាង ៧០ នៅក្នុង ១៣ ប្រទេសផ្សេងៗ។ គិតត្រឹមឆ្នាំ ២០២៤ ស្ថាប័ននេះបានគ្រប់គ្រងអ្នកដំណើរជាង ៣០០ លាននាក់ នៅទូទាំងបណ្តាញសកលរបស់ខ្លួន។

លោក Cyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Airports បានមានប្រសាសន៍ថា៖ «យើងកំពុងបន្តការប្តេជ្ញាចិត្តរបស់យើងបន្តទៀតជាមួយនឹងឧត្តមភាពនៃអាកាសយានដ្ឋាន និងដើម្បីអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជាបន្ថែមទៀត។ ខ្ញុំទន្ទឹងរង់ចាំភាពជាដៃគូរបស់យើងជាមួយ CAIC នៅពេលដែលយើងទាំងពីរចែករំលែកចក្ខុវិស័យរួមក្នុងការបម្រើប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួនដោយបង្កើតតម្លៃ និងឱកាស ដូច្នេះហើយ យើងអាចពង្រីកជំហររបស់ប្រទេស។»

អាកាសយានដ្ឋានអន្តរជាតិតេជោបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការដឹកនាំគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ខណៈពេលដែលការចូលរួមជាមួយដៃគូអន្តរជាតិ ដើម្បីនាំយកអ្នកជំនាញបន្ថែម និងកម្រិតស្តង់ដារពិភពលោក។ បន្ថែមពីលើ «VINCI Airports» ព្រលានយន្តហោះបាននាំមកនូវបណ្តាញដ៏ធំទូលាយនៃអ្នកប្រឹក្សាសកល និងអ្នកជំនាញផ្នែករចនា រួមទាំង «Foster + Partners » និង «Changi Airports International»។

ក្រុមហ៊ុនធំៗពីរផ្សេងទៀតរបស់បារាំងគឺ «Lagardere Travel Retail» និង «Newrest» ត្រូវបានជ្រើសរើសឱ្យធ្វើប្រតិបត្តិការជាមួយហាងទំនិញឥតគិតពន្ធ និង ភោជនីយដ្ឋាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ដោយឆ្លុះបញ្ចាំងពីទស្សនវិស័យអន្តរជាតិរបស់អាកាសយានដ្ឋាន និងអត្តសញ្ញាណកម្ពុជា ស្ថានីយដំណើរនេះនឹងមានទាំងម៉ាកយីហោរល្បីៗជាសកល និងកម្ពុជា រួមទាំង «Starbucks» និងក្រុមហ៊ុនកាហ្វេកម្ពុជា «Brown Coffee» ដែលផ្តល់ជូនអ្នកដំណើរនូវអាហារអន្តរជាតិ និងក្នុងស្រុកប្រកបដោយតុល្យភាព។

គ្រោងនឹងបើកដំណើរការ និងស្វាគមន៍អ្នកដំណើរនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងត្រូវបានរៀបចំឡើងជាមួយនឹងការគិតអំពីអ្នកធ្វើដំណើរ។ ស្ថានីយដំណើរនេះនឹងមានកន្លែងបើកចំហ ធំទូលាយ និងសេវាកម្មជាច្រើន ដែលផ្តល់បទពិសោធន៍អាកាសយានដ្ឋានប្រកបដោយផាសុកភាព និងប្រសិទ្ធភាព។

 អំពីក្រុមហ៊ុន Cambodia Airport Investment Co, Ltd.៖

ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) បានទទួលសិទ្ធិអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលជាច្រកទ្វារអាកាសថ្មីសម្រាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជា។ CAIC គឺជាក្រុមហ៊ុនរួមបណ្តាក់ទុន បង្កើតឡើងដោយសហការរវាងក្រុមហ៊ុន OCIC (កាន់កាប់ភាគហ៊ុន ៩០%) និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) (កាន់កាប់ភាគហ៊ុន ១០%)។

អំពីក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)៖

ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យចម្រុះដែលឈានមុខគេរបស់កម្ពុជាដោយផ្តោតទៅលើការអភិវឌ្ឍវិស័យជាច្រើនដូចជាវិស័យអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សុខាភិបាល ការអប់រំ ការលក់រាយ និងកសិកម្ម។ មានក្រុមការងារចំនួនជាង ១៧,៥០០ នាក់នៅទូទាំងប្រទេស ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍នានា ដែលមានសារៈសំខាន់ចំពោះការលូតលាស់រយៈពេលវែងនៃប្រទេសកម្ពុជា។ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ ២០០០ មក OCIC បានអនុវត្តគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន រួមមានការសាងសង់លំនៅដ្ឋានចំនួនជាង ១០,០០០ ខ្នង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗដូចជា ស្ពាន ស្ពានអាកាស និងផ្លូវថ្នល់ ដែលភ្ជាប់សហគមន៍នៅគ្រប់តំបន់នៃប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមនៃក្រុមហ៊ុន OCIC សូមចូលទៅកាន់គេហទំព័រ៖ https://www.ocic.com.kh ឬចូលទៅកាន់ LinkedIn: https://www.linkedin.com/company/ocicgroup/