ក្រុមហ៊ុនសាមសុង មានមោទកភាពចំពោះភាពជោគជ័យរបស់និស្សិតពីវគ្គបណ្ដុះបណ្ដាល Samsung Innovation Campus

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ) ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥៖ បើគិតមកត្រឹមពេលនេះ វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” ដែលបានផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុង គឺបានធ្វើឡើងអស់រយៈពេលជិត 5ឆ្នាំ មកហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” ដែលជាកម្មវិធីអាហារូបករណ៍ សម្រាប់យុវជនកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) និងផ្ដល់ឱ្យយុវជនជាសិស្សនិស្សិតកម្ពុជា នូវចំណេះដឹងថ្មីៗដែលស្របតាមស្ដង់ដារអន្តរជាតិ។

ក្រុមហ៊ុនសាមសុង មានមោទកភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលរបស់សិស្សនិស្សិត ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលពីកម្មវិធី “Samsung Innovation Campus” និងរំភើប រីករាយបំផុតដែលបានរួមចំណែកជួយឱ្យសិស្សនិស្សិតទទួលបានភាពជោគជ័យ បន្ទាប់ពីបញ្ចប់ការសិក្សា និងទទួលបានការងារធ្វើត្រូវនឹងជំនាញរបស់ខ្លួន។

សូមបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីវគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” ក្រុមហ៊ុនសាមសុង ក៏នៅតែបន្តគាំទ្រ និងផ្ដល់ជូនដល់សិស្សនិស្សិតជាបន្តទៀត ដូចនេះសម្រាប់សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ចង់រៀនវគ្គបណ្ដុះបណ្ដាល អាហារូបករណ៍នេះ អាចធ្វើការដាក់ពាក្យចូលប្រលងបាន ដោយក្រុមហ៊ុនសាមសុង នឹងបើក ទទួលពាក្យនៅដើមឆ្នាំ 2026។

ក្រុមហ៊ុនសាមសុង នៅតែប្រកាន់ខ្ជាប់នូវគោលជំហរដ៏រឹងមាំរបស់ខ្លួនដើម្បីរួមចំណែក ផ្ដល់ផលវិជ្ជមានដល់សង្គមជាតិ និងបង្កើតឱកាសសម្រាប់ប្រជាជនកម្ពុជា រួមមាន សិស្សនិស្សិត និងសហគមន៍ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍឱ្យកាន់តែប្រសើរឡើងជាលំដាប់។ ក្នុងនោះ ការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាអាទិភាពមួយរបស់ក្រុមហ៊ុនសាមសុង ដោយធ្វើយ៉ាងណាជួយឱ្យយុវជនកម្ពុជា អាចបញ្ចេញសក្តានុពល និង ទេពកោសល្យរបស់ពួកគេក្នុងការលើកកម្ពស់កម្រិតជីវភាពផ្ទាល់ខ្លួន និងជួយដល់សង្គមជាតិទាំងមូលផងដែរ៕