មហាសេដ្ឋីអចលនទ្រព្យម៉ាកាវម្នាក់ បង្ខំចិត្តលក់ផ្ទះ ៥ខ្នង នៅសិង្ហបុរី ក្នុងតម្លៃខាតដើម

អន្តរជាតិ

​មហាសេដ្ឋីអចលនទ្រព្យម៉ាកាវ លោក Loi Keong Kuong និងគ្រួសារ បានសម្រេចដាក់លក់ផ្ទះចំនួន ៥ខ្នង នៅក្នុងតំបន់ Chinatown ប្រទេសសិង្ហបុរី ដោយខាតចន្លោះពី ៥% ទៅ ២០% ពីតម្លៃដើមដែលពួកគេបានទិញ កាលពីមួយទសវត្សមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Buiness Times បានរាយការណ៍ថា តម្លៃសរុបនៃផ្ទះដែលលោក Loi លក់ចេញនោះ ទទួលបានក្នុងចំនួនប្រហែល ៥០,៧លានដុល្លារសិង្ហបុរី (៣៩,៤លានដុល្លារ) ខណ:ផ្ទះទាំងនោះត្រូវបានទិញមកក្នុងតម្លៃសរុប ៥៨,៦លានដុល្លារសិង្ហបុរី។

យ៉ាងណាមិញ​ ជុំវិញការលក់នៅក្នុងតម្លៃនេះ មានន័យថាលោក Loi បានទទួលរងនូវការខាតបង់សរុប ១៣% ខណ:វានៅអាចមានការខាតបង់បន្ថែមទៀត ដែលបណ្តាលមកពីការជាប់ពន្ធប្រថាប់ត្រា និងការចំណាយលើការប្រាក់កម្ចីទិញផ្ទះ ផងដែរ។

ជម្រាបជូនផងដែរថា បើតាមក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ថា ជុំវិញការប្រកាសលក់ផ្ទះទាំងខាតដើមបែបនេះ អាចប្រហែលជាគ្រួសាររបស់លោក Loi កំពុងព្យាយាមផ្លាស់ប្តូរទីតាំងផលប័ត្រអចលនទ្រព្យរបស់ខ្លួន ដោយងាកទៅផ្តោតលើការវិនិយោគនៅក្នុងទីក្រុងម៉ាកាវ និងទីផ្សារផ្សេង ជំនួសវិញ៕​