វីទិញ (VTENH) កំពុងបង្កើតការភ្ញាក់ផ្អើលនៅក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចឌីជីថលកម្ពុជាដោយមិនមែនជាក្រុមហ៊ុន បច្ចេកវិទ្យាបរទេសនោះទេ ប៉ុន្តែជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដែលបង្កើតឡើងដោយកូនខ្មែរ និងប្រតិបត្តិការក្នុង មោទនភាពឆ្ពោះទៅរកអនាគតនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ ជាប្រយោជន៍ដល់អាជីវកម្មក្នុងស្រុក។ ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា សួរ វីរៈ ក្រុមហ៊ុន វីទិញ (VTENH) ត្រូវបានបង្កើតឡើងក្នុងកំឡុងវិបត្តិកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងពង្រីកលទ្ធភាពទីផ្សារ និងឱកាសថ្មីៗសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា តាមរយៈការផ្តល់ជូននូវវេទិកា ពាណិជ្ជកម្មអេឡិចត្រូនិក ប្រកបដោយប្រសិទ្ធភាព និងមិនមានភាពស្មុកស្មាញក្នុងការ ប្រើប្រាស់។

អ្នកឧកញ៉ា សួរ វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន វីទិញ (VTENH) បានមានអនុសាសន៍ថា “វីទិញ (VTENH) មិនមែនគ្រាន់តែជាអាជីវកម្មនោះទេ តែវាក៏ជាបេសកកម្មដែល រួមចំនែកជួយ ប្រជាជនខ្មែរ ជាពិសេសអាជីករតូចៗ និងអ្នកចាប់ផ្ដើមលក់លើវេទិកាឌីជីថលដំបូងៗ ឱ្យទទួលបាន ជោគជ័យក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល នៃសម័យទំនើបនេះ”។
គំនិតនៃការផ្ដួចផ្ដើម វីទិញ (VTENH) បានកើតឡើងកំឡុងបរិការណ៍នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របពេលដែលវិស័យដឹកជញ្ជូនក៏ត្រូវបានរំខានយ៉ាងខ្លាំង អ្នកឧកញ៉ា សួរ វីរៈ និងក្រុមការងារបាន ផ្លាស់ប្តូរយុទ្ទសាស្ត្រ យ៉ាងឆាប់រហ័ស ដោយប្រើប្រាស់បណ្តាញដឹកជញ្ជូន ដើម្បីផ្គត់ផ្គង់ផលិតផល សំខាន់ៗដល់គ្រួសារកម្ពុជា។ ការផ្លាស់ប្តូរ នោះបានក្លាយជាចក្ខុវិស័យ នៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដែលបង្កើតឡើងដោយកូនខ្មែរសម្រាប់ប្រជាជនកម្ពុជា។
តើកត្តាដែលអ្វីធ្វើឱ្យ វីទិញ (VTENH) ខុសប្លែកពីគេ? ខណៈពេលដែលទីផ្សារអន្តរជាតិផ្តល់អាទិភាពដល់ ពាណិជ្ជកម្មអេឡិចត្រូនិកតាមអ៉ីនធឺណិត អ្នកទិញទំនិញនៅកម្ពុជា បានបណ្តាក់ទុន យ៉ាងខ្លាំងទៅលើពាណិជ្ជកម្មតាម បណ្តាញទំនាក់ទំនងសង្គម ជាពិសេសនៅលើណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook)។ ទោះជាយ៉ាងណា ក៏ដោយ ការលក់នៅលើបណ្តាញទំនាក់ទំនងសង្គមអាចនាំមកនូវគ្រោះថ្នាក់ដូចជា ផលិតផលក្លែងក្លាយ និងការឆ្លើយតប មិនច្បាស់លាស់។ ដូចនេះហើយទើប វីទិញ (VTENH) ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហានេះ។
“យើងបានរចនាបង្កើត VTENH ជាស្ពានមួយដើម្បី នាំមកនូវការជឿទុកចិត្ត តម្លាភាព និងរចនាសម្ព័ន្ធក្នុង ពិភពអនឡាញក្រៅផ្លូវការ។ ជាពិសេសសម្រាប់អ្នកធ្វើអាជីករតូចតាច ដែលគ្មានជំនាញ គ្មានឧបករណ៍ ឬក្រុមការងារ លក់តាមអ៉ីនធឺណិត ពួកយើងនៅទីនេះ ដើម្បីជួយពួកគាត់។” អ្នកឧកញ៉ា សួរ វីរៈ បានពន្យល់បន្ថែម។

វីទិញ (VTENH) ផ្តល់ជូននូវដំណើរការចាប់ផ្តើមដ៏សាមញ្ញបំផុត។ ម្ចាស់អាជីកម្ម គ្រាន់តែធ្វើការចុះឈ្មោះរបស់ពួក គាត់នៅលើគេហទំព័រ ឬកម្មវិធីទូរស័ព្ទដៃ (Mobile app) របស់ វីទិញ (VTENH) នោះក្រុមការងារររបស់ វីទិញ (VTENH) នឹងធ្វើការឆ្លើយតប ជាមួយជំនួយជាជំហានៗ ដោយធានាថាសូម្បីតែអ្នកប្រើប្រាស់ឌីជីថលជាលើក ដំបូង ក៏នឺងទទួលបានជោគជ័យដែរ។ ក្រុមហ៊ុនក៏នឹងរក្សានូវតម្លៃសេវាប្រតិបត្តិការទាប របាយការណ៍ចំណូលជាក់លាក់ ទិន្នន័យអតិថិជនដែលបានកុម្ម៉ង់ ក្រុមការងារចេះប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសចាំបម្រើសេវាអតិថិជនជាជំនួយដល់ អាជីវករ និងអតិថិជន ព្រមទាំងមានសេវាដឹកជញ្ជូន ២៥ ខេត្តក្រុង ដែលអនុញ្ញាតឱ្យពាណិជ្ជករទទួលបានភាព រីកចម្រើនជាយុទ្ធសាស្ត្រ និងប្រកបដោយនិរន្តរភាព។
ជាមួយនឹងពាក្យស្លោក “ងាយទិញ & ងាយលក់ (shop easy & sell easy)” វីទិញ (VTENH) គឺលើសពីទីផ្សារអនឡាញ វាក៏ជាប្រព័ន្ធ អាជីកម្មដែលគាំទ្រដល់អាជីវករកម្ពុជាជារួមជាពិសេស អ្នកលក់ភាគច្រើនដែល ជាស្ត្រីមេផ្ទះ អ្នកចែកចាយ និងម្ចាស់អាជីវកម្មខ្នាតតូច ដែលមិនធ្លាប់លក់អនឡាញពីមុនមកចូលរួមជាមួយ វីទិញ (VTENH) ។
វីទិញ (VTENH) បានចាប់ផ្តើមជាផ្លូវការនៅឆ្នាំ ២០២១ ដោយពង្រីកខ្លួនពីហាងលក់គ្រឿងទេស ទៅជា ហាងលក់សំលៀកបំពាក់ គ្រឿងអេឡិចត្រូនិច គ្រឿងសម្អាង និងប្រភេទហាងផ្សេងៗ ជាច្រើនទៀត ដែលជំរុញកំណើន ការលក់រាយតាមអ៉ីនធឺណិតរនៅកម្ពុជា។ ជាមួយនឹងការរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) វេទិកានេះអាចជួយ ណែនាំផលិតផលបាន កាន់តែប្រសើរជូនដល់អតិថិជន និងជួយដល់អ្នកលក់ អាចផ្គូផ្គងផលិតផលរបស់ពួកគាត់ ត្រឹមត្រូវតាមការបញ្ជាទិញ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

អ្នកឧកញ៉ា សួរ វីរៈ បានបន្ថែមថា “បញ្ញាសិប្បនិម្មិត មិនមែនប្រើសម្រាប់តែក្នុង បច្ចេកវិទ្យាធំៗ នោះទេ យើងប្រើវាជួយដល់ ម្ចាស់អាជីវកម្មតូចៗ ដើម្បីប្រកួតប្រជែង និងរីកចម្រើន ផងដែរ”។
ទៅថ្ងៃខាងមុខ ក្រុមហ៊ុនកំពុងកំណត់គោលដៅបង្កើនការលក់ដប់ដងនៅចុងឆ្នាំ ២០២៥ ដែលវាពិតជាគោលដៅធំមួយ ប៉ុន្តែវានឹងអាចសម្រេចបាន ដោយមានការខិតខំប្រឹងប្រែង ពីបុគ្គលិក និងគោលបំណងរួមដ៏រឹងមាំរបស់យើង។
អ្នកឧកញ៉ា សួរ វីរៈ ក៏បើកចំហផងដែរក្នុងការធ្វើការជាមួយវិនិយោគិន ក្នុងនាមជាដៃគូរយុទ្ធសាស្រ្ត ចែករំលែកនូវគោលដៅរួម រយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការ លើកកម្ពស់អាជីវកម្មនៅកម្ពុជា ក៏ដូចជារក្សា បាននូវអត្តសញ្ញាណ និងបេសកកម្ម របស់វេទិពាណិជ្ជកម្ម អេឡិចត្រូនិក មួយនេះ។
អ្នកឧកញ៉ាក៏បានសង្កត់ធ្ងន់ដែរថា “ពួកយើងពិតជាមានមោទនភាពដោយមាន វីទិញ (VTENH) ដែលបានបង្កើត គ្រប់គ្រង និងដំណើរការដោយកូនខ្មែរ ១០០% ។ គ្រប់បន្ទាត់នៃការសរសេរកូដ ការដឹកជញ្ជូន ការសម្រេចចិត្ត សុទ្ធ តែបានមកពីក្រុមការងារដែលយល់ច្បាស់ពីទីផ្សារក្នុងស្រុក និងយកចិត្តទុកដាក់បំផុតចំពោះប្រជាជនខ្មែរ”។
ស្របពេលដែលប្រទេសកម្ពុជា កំពុងបោះជំហានយ៉ាងខ្លាំងក្លា ទៅកាន់អនាគតឌីជីថល វីទិញ (VTENH) ក៏កំពុងតែបង្ហាញពីសក្តានុពលនៃបច្ចេកវិទ្យាពិតជាអាចរួមបញ្ចូល និងជំរុញការលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ដោយផ្តល់លទ្ធិភាពដល់ម្ចាស់អាជីវកម្មខ្មែរនៅគ្រប់កម្រិត ចាប់ពីអ្នកលក់តាមតូប រហូតដល់សហគ្រិនអនឡាញ។
ទំនាក់ទំនងតាមរយៈ
https://www.facebook.com/vtenh
[email protected]
+85512355866
https://www.vtenh.com/

