ឧកញ៉ាបណ្ឌិត គីម ហ៊ាង យល់ថាមនុស្សដែលមានសុភមង្គលពិតប្រាកដសម្រាប់ខ្លួនឯង មានបុគ្គលិកលក្ខណៈបែបនេះ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង យល់ឃើញថា មនុស្សដែលមានសុភមង្គលពិតប្រាកដសម្រាប់ខ្លួនឯង គឺជាមនុស្សដែលមិនចេះច្រណែនឈ្នានីសគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈវីដេអូឃ្លីបខ្លីមួយ លោកឧកញ៉ាបណ្ឌិតអគ្គនាយក បានបន្ថែមថា មនុស្សដែលមិនចេះច្រណែនឈ្នានីសគេ គឺជាមនុស្សដែលមានអារម្មណ៍ស្ងប់ផ្លូវចិត្ត គាត់នឹងអាចបង្កើតសុភមង្គលផ្ទាល់ខ្លួនគាត់បាន។ លោកឧកញ៉ាបណ្ឌិត បញ្ជាក់បែបនេះ៖ “បើសិនជាយើងនៅតែមានអារម្មណ៍ថា យើងខ្លាចចាញ់គេ យើងខ្លាចក្រជាងគេ យើងខ្លាចខ្មាស់គេ ខ្លាចអញ្ចេះខ្លាចអញ្ចោះ ហើយយើងឃើញគេមានជាង យើងមិនសប្បាយចិត្ត ឃើញគេរៀនពូកែជាង យើងច្រណែនគេ ឃើញគេលេចធ្លោរជាង យើងច្រណែនគេ គំនិតទាំងអស់នោះ ធ្វើឱ្យយើងមិនមានសុភមង្គលផ្ទាល់ខ្លួននោះទេ”។

សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត, ស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia ដែលមានប្រភពមកពីអាមេរិក, ស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង, ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន។ ក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC។ សម្រាប់ជីវិតអាពាហ៍ពិពាហ៍ រយៈពេល ២០ឆ្នាំ លោកឧកញ៉ាបណ្ឌិត និងលោកជំទាវឧកញ៉ា គង់ សំណាង មានបុត្រាបុត្រីសរុបចំនួន ៤នាក់៕