នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ នាទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយសមាជិកអង្គទូត រួមទាំងអនុព័ន្ធការពារជាតិ ប្រចាំនៅកម្ពុជាទាំងអស់ ដើម្បីជូនព័ត៌មានអំពីការវិវត្តជុំវិញភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា កងទ័ពកម្ពុជា-ថៃ បានផ្ទុះអាវុធកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រហូតដល់ខេត្តព្រះវិហារ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ ខណៈដែលការផ្ទុះអាវុធដាក់គ្នា កំពុងនៅបន្តខ្លាំងក្លា នៅថ្ងៃទី២៥ ខែកក្កដានេះ៕







