កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃ បានចាប់ចាប់ផ្តើមជាផ្លូវការហើយ នៅរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ខណៈកិច្ចប្រជុំបានធ្វើឡើងក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងប្រទេសមហាអំណាចចិន និងសហរដ្ឋអាមេរិក។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំ បានចាប់ផ្តើមនាវេលាម៉ោង២រសៀល ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមជួបចរចាជាមួយ នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai នៅប្រទេសម៉ាឡេស៊ី។
សូមជម្រាបថា កិច្ចប្រជុំដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់រវាងកម្ពុជា និងថៃ បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក៕ អត្ថបទ៖ហ្សាលីន



