សម្តេចតេជោ ហ៊ុន សែន ប្រកាសត្រៀមនឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៥ ផ្តោតលើកសិ-ឧស្សាហកម្ម

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នារសៀលថ្ងៃទី២៤ ខែមីនានេះ​ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន លើផ្នែកកសិ-ឧស្សាហកម្មជាស្នូល រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ដែលជាខេត្តមានសក្ដានុពល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា៖ យើងត្រូវវិធីធ្វើយ៉ាងណារុញច្រកសេដ្ឋកិច្ចឲ្យខាងតែបាន ព្រោះថាកម្ពុជាមាន«ភូមិមួយផលិតមួយ»។

ការប្រកាសអំពីការបង្កើតប៉ូលសេដ្ឋកិច្ចទី៥ ធ្វើឡើងក្រោយពេលដែលសម្ដេចតេជោ ហ៊ុន សែន កាលថ្មីៗនេះបានប្រកាសដាក់ខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤។

សូមជម្រាបជូនថា បច្ចុប្បន្នកម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣រួចមកហើយ គឺនៅទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប  ខណ:តំបន់​ប៉ូល​សេដ្ឋកិច្ច​ទាំង​៣​នេះ កំពុង​តែ​មាន​ការ​អភិវឌ្ឍ​យ៉ាង​ពុះ​កញ្ជ្រោល ជា​ពិសេស ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលន​ទ្រព្យ៕