មិនដល់មួយខែ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីវៀតណាម កើនឡើង​ ២,៥ពាន់លានដុល្លារ

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវៀតណាម បានកើនឡើងចំនួន ២,៥ពាន់លានដុល្លារ​ នៅក្នុងរយ:ពេលតិចជាងមួយខែកន្លងមកនេះ បន្ទាប់ពីត្រូវបានជំរុញដោយការហក់ឡើងខ្ពស់នៃសន្ទស្សន៍ទីផ្សារហ៊ុនវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានរាយការណ៍ឲ្យដឹងថា វៀតណាមបច្ចុប្បន្ន មានមហាសេដ្ឋីសរុបចំនួន ៥ នាក់ ដែលមានទ្រព្យសម្បត្តិរួមគ្នាប្រមាណ ២១,២ពាន់លានដុល្លារ ពោលគឺបានកើនឡើង ២,៥ពាន់លានដុល្លារ​ គិតចាប់តាំងពីដើមខែកក្កដានេះមក។

ប្រភពដដែលនេះ បានបានបង្ហាញឲ្យដឹងទៀតថា មហាសេដ្ឋីដែលជាប់ឈ្មោះនៅក្នុងបញ្ជីនេះ រួមមាន ប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Hoa Phat លោក Tran Dinh Long ប្រធានក្រុមហ៊ុន TechcomBankm លោក Ho Hung Anh និងប្រធានក្រុមហ៊ុន Masan លោក Nguyen Dang Quang។

គួរឲ្យដឹងផងដែរថា សន្ទស្សន៍ VN-Index ដែលជាទីផ្សារហ៊ុនធំបំផុតរបស់វៀតណាម បានកើនឡើង ១៦៤​ ពិន្ទុ ស្មើនឹង ១២% ដូច្នេះហើយ​ បានធ្វើឲ្យភាគហ៊ុនដែលកាន់កាប់ដោយមហាសេដ្ឋីវៀតណាម ក៏បានកើនឡើងព្រមគ្នាជាមួយនឹងទីផ្សារទូទៅ ផងដែរ។

ជម្រាបជូនផងដែរថា ក្នុងចំណោមនោះ លោក Pham Nhat Vuong ដែលជាអ្នកមានដាច់គេរបស់ប្រទេស ត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្តិសរុប ១១,៩ពាន់លានដុល្លារ ពោលគឺបានកើនឡើង ១,៤% គិតចាប់តាំងពីដើមខែនេះមក។ លក Vuong បច្ចុប្បន្ន ជាប់ចំណាតថ្នាក់ទី ២២៨ ក្នុងចំណោមអ្នកមានបំផុតលើពិភពលោក៕