ប្រទេសចំនួន ៤ នៅអឺរ៉ុប ចូលលុយគ្នាជាង ១ពាន់លានដុល្លារ ទិញសព្វាវុធឲ្យអ៊ុយក្រែន

អន្តរជាតិ

ប្រទេសធំៗចំនួន៤ នៅអឺរ៉ុប រួមមាន ដាណឺម៉ាក ហូឡង់ ន័រវែស និងស៊ុយអែត គ្រោងនឹងទិញអាវុធរបស់សហរដ្ឋអាមេរិក ក្នុងតម្លៃជាង ១ពាន់លានដុល្លារ ក្រោមផែនការថ្មីរបស់អង្គការណាតូ​ ដើម្បីគាំទ្រដល់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសហូឡង់ បានប្រកាសឲ្យដឹងកាលពីថ្ងៃទី៥ ខែសីហាកន្លងទៅថា ខ្លួននឹងទិញអាវុធនៅក្នុងតម្លៃប្រមាណ ៥៧៧លានដុល្លារ​ ពីឃ្លាំងស្តុករបស់អាមេរិក ដើម្បីជួយដល់អ៊ុយក្រែន។

ទន្ទឹមនឹងនេះ ប្រទេសដាណឺម៉ាក រួមទាំងន័រវែស និងស៊ុយក្រែន ក៏បានប្រកាសនៅថ្ងៃតែមួយថា ពួកគេនឹងរួមគ្នាបរិច្ចាគទឹកប្រាក់ចំនួន ៥០០លានដុល្លារ បន្ថែមទៀត ដល់កិច្ចខិតខំប្រឹងប្រែងនេះ ផងដែរ។

ជម្រាបជូនថា នេះជាលើកទីមួយហើយ ដែលប្រទេសនានា បានចូលរួមគ្នាទិញសព្វាវុធពីឃ្លាំងស្តុកអាវុធរបស់អាមេរិក ក្រោមបញ្ជីស្នើសុំអាទិភាពអ៊ុយក្រែន (PURL) ដែលជាយន្តការផ្តួចផ្តើម ដោយប្រធានាធិបអាមេរិក លោក ដូណាល់ ត្រាំ និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte កាលពីខែមុន៕