ត្រឹម១ ខែកក្កដា៖ ការនាំចូលទំនិញថៃមកកម្ពុជា មានតម្លៃជាង១៦៦ លានដុល្លារ ធ្លាក់ចុះជាង ៤៤% ​

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេលមួយខែកក្កដា ក្នុងឆ្នាំ២០២៥ ការនាំចូលទំនិញពីថៃ មកកម្ពុជា មានតម្លៃជាង ១៦៦លានដុល្លារ ពោលគឺបានធ្លាក់ចុះប្រមាណ ៤៤.១% ​ដែលបើធៀបនឹងរយៈពេល ១ខែដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងតម្លៃជាង ២៩៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្តថា ដោយឡែកការនាំចេញពីកម្ពុជាទៅថៃវិញ ក្នុងខែកក្កដាកន្លងទៅនេះ មានតម្លៃជាង ៤០លានដុល្លារ ធ្លាក់ចុះប្រមាណ ៣១.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានតម្លៃជាងជាង ៥៩លានដុល្លារ។ នេះបើយោងតាមទិន្នន័យដដែល។

កាលពីពេលថ្មីៗនេះ លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្លាប់បានឱ្យដឹង​ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានប្រក្រតីភាពធម្មតា ពោលគឺទំនិញនាំចូលពីប្រទេសថៃ មកប្រទេសកម្ពុជា នៅតែអាចនាំចូលធម្មតា ហាមឃាត់តែបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈប៉ុណ្ណោះ ។

សូមរម្លឹកដែរថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានតម្លៃ ២.៤ពាន់លានដុល្លារ ថយចុះ០.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃ មានតម្លៃជាង៤៨៨លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជា មានតម្លៃ ជិត២ពាន់លានដុល្លារ។ នេះយោងតាមរបាយការណ៍អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា៕ អត្ថបទ៖ ហ្សាលីន