បុត្រីរបស់ស្តេចថៃ Maha Vajiralongkorn កំពុងប្រឈួនធ្ងន់ ក្រោយឆ្លងមេរោគក្នុងឈាម

អន្តរជាតិ

ព្រះនាង Bajrakitiyabha Mahidol ដែលត្រូវជាបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា មានឆ្លងមេរោគធ្ងន់ធ្ងរនៅក្នុងឈាម បន្ទាប់ពីមានបញ្ហាបេះដូង ហើយត្រូវសម្រាកព្យាបាលអស់រយៈពេលជាង ២ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រាជវាំងរបស់ប្រទេសថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៥ ខែសីហានេះថា ៖”​ តាមរបាយការណ៍ពីក្រុមគ្រូពេទ្យ បានបញ្ជាក់ថា សួត និងតម្រងនោមរបស់ព្រះនាង កំពុងទទួលបានការថែទាំដោយថ្នាំ និងឧបករណ៍ជំនួយ”។

ប្រភពដដែលនេះ​ បានបង្ហាញឲ្យដឹងទៀតថា តាមពិតទៅ​ព្រះនាង Bajrakitiyabha Mahidol ត្រូវបានយាងចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ មក ម្លេះ បន្ទាប់ពីព្រះនាងសន្លប់បាត់បង់ស្មារតី ដោយសារជំងឺបេះដូង។

គួរឲ្យដឹងថា ព្រះនាង Bajrakitiyabha ជាមេធាវីដែលមានសញ្ញាប័ត្រអនុបណ្ឌិត និងបណ្ឌិត ពីសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក ហើយធ្លាប់បានបម្រើការជាឯកអគ្គរាជទូតថៃប្រចាំប្រទេសអូទ្រីស ស្លូវេនី និងស្លូវ៉ាគី ផងដែរ។

ព្រះនាងត្រូវបានគេនិយាយថាមានភាពស្និទ្ធស្នាលជាមួយព្រះបិតារបស់ព្រះនាងយ៉ាងខ្លាំង ហើយត្រូវបានតែងតាំងឲ្យកាន់តំណែងជាន់ខ្ពស់ក្នុងជួរអង្គរក្សរបស់ទ្រង់ មុនពេលព្រះនាងដួលសន្លប់ចូលមន្ទីរពេទ្យ៕​