អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំសិល្បករ និងថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចុះសួរសុខទុក្ខវីរកងទ័ព កំពុងព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ជុំវិញ​ឧកញ៉ា

សៀមរាប៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្នុងនាមអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, ប្រធានសមាគមសិល្បករខ្មែរ និងជាអនុប្រធានមូលនិធិ ទ្រទ្រង់ជនភៀសសឹក ជំនួសមុខឱ្យអ្នកឧកញ៉ា គិត ម៉េង នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បាននាំយកនូវសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ រួមជាមួយនឹងថវិកាមួយចំនួន ចុះសួរសុខទុក្ខដល់វីរកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលរងគ្រោះពីការវាយប្រហារនៅក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់សៀមមកលើប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមពេលសំណេះសំណាលសួរសុខទុក្ខវីរកងទ័ពនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បានរៀបចំនូវសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ រួមជាមួយនឹងថវិកាមួយចំនួនជូនដល់វីរកងទ័ពរងគ្រោះទាំងនោះផងដែរ។ 

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ក៏បានផ្ដល់ថវិកាឧបត្ថម្ភ ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នូវទឹកប្រាក់ចំនួន២០លានរៀលផងដែរ ដោយក្នុងនោះថវិកា១០ លានរៀល ជាថវិការបស់ មូលនិធិទ្រទ្រង់ជនភៀសសឹក និង១០លានរៀលទៀត ជាថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ាផ្ទាល់។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានសម្តែងនូវអារម្មណ៍មោទនភាពយ៉ាងខ្លាំងចំពោះវីរភាពដ៏អស្ចារ្យរបស់កងទ័ព ថាពួកយើងពិតជា មានកិត្តិយស និងមោទនភាពបំផុតចំពោះបងៗកងទ័ព ដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីរក្សាការពារដែនដីកម្ពុជា ពីការឈ្លានពានដ៏អាក្រក់បំផុតពីចោរសៀម៕

រូបភាព៖ សមាគមសិល្បករខ្មែរ