ក្រុមអ្នកសារព័ត៌មានមកពី៥ប្រទេស និងអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ ចុះយកព័ត៌មាននៅទីតាំងដែលរងគ្រាប់ផ្លោង និងកន្លែងទម្លាក់គ្រាប់របស់កងទ័ពថៃ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមអ្នកសារព័ត៌មានមកពី៥ប្រទេស រួមមាន ប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ បានអញ្ជើញចុះយកព័ត៌មាន និងធ្វើបទសម្ភាសជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធនៅទីតាំងជាច្រើន រួមទាំងទីប្រជុំជន ដែលរងការបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់ពីយន្តហោះរបស់កងទ័ពថៃ នាពេលកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះយកព័ត៌មាន និងធ្វើបទសម្ភាស នៅក្នុងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា បានបេសកម្មនៃការបង្ហាញការពិតពីទីតាំងដែលទទួលរងគ្រោះ ពន្យល់ដោយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា CMAC ដល់អ្នកសារព័ត៌មានមកពីអាស៊ីអំពីគ្រាប់បែកប្រភេទ MK84 និងគ្រួសារនៃគ្រាប់បែក MK ក្នុងអំឡុងទស្សនកិច្ចចុះពិនិត្យផលប៉ះពាល់នៃការទម្លាក់គ្រាប់បែកដោយប្រើយន្តហោះ F-16 របស់កងទ័ពថៃនាពេលកន្លងទៅ៕