ឧកញ៉ាបណ្ឌិត គីម ហ៊ាង អញ្ជើញប្រគល់ផ្ទះជូនអតិថិជនបុរី វិមាន សំណាង និងបុរី ខេអេស រ៉េសុីដេន ក្នុងថ្ងៃតែមួយ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងជាអគ្គនាយកបុរី ខេអេស រ៉េសុីដេន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារប្រគល់ផ្ទះជូនដល់អតិថិជនបុរី វិមាន សំណាង និងបុរី ខេអេស រ៉េសុីដេន ក្នុងថ្ងៃតែមួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅព្រឹកថ្ងៃទី២៨ ខែសីហា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី ខេអេស រ៉េសុីដេន (Borey KS Residence) និងលោកជំទាវឧកញ៉ា គង់ សំណាង បានប្រគល់ផ្ទះជូនដល់អតិថិជនបុរី ខេអេស រ៉េសុីដេន។ លោកឧកញ៉ាបណ្ឌិត បានបង្ហោះសារបែបនេះថា៖ “សូមថ្លែងអំណរគុណទៅដល់អតិថិជន ដែលបានគាំទ្រ និងមានទំនុកចិត្តទៅលើបុរី ខេអេស រ៉េសុីដេន ហើយសូមអបអរសាទរអតិថិជនមកទិញបង់ផ្តាច់នៅថ្ងៃនេះ ទិញភ្លាម ចូលរស់នៅបានភ្លាម! ខ្ញុំបាទ និងភរិយា សូមជូនពរអតិថិជនជួបប្រទះតែសំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ពិសេសជួយណែនាំបងប្អូន សាច់ញាតិ មិត្តភក្តិ និងអ្នកស្គាល់គ្នា អោយមកទិញផ្ទះ ដើម្បីរស់នៅជិតគ្នាផង”។

ចំណែកឯពេលរសៀលថ្ងៃទី២៨ ខែសីហា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានប្រគល់ផ្ទះវីឡាឃ្វីន ជូនដល់អតិថិជននៅបុរី វិមានសំណាង។ លោកឧកញ៉ាបណ្ឌិត បានបង្ហោះសារបែបនេះថា៖ “ខ្ញុំបាទ គីម ហ៊ាង អគ្គនាយក បុរី វិមាន សំណាង (Borey Vimean Samnang) សូមថ្លែងអំណរគុណទៅដល់លោកវេជ្ជបណ្ឌិត Liv Chinh និងលោកស្រី ដែលបានគាំទ្រ និងមានទំនុកចិត្តទៅលើបុរី វិមាន សំណាង ហើយសូមអបអរសាទរទៅដល់បងទាំងពីរ ក្នុងការមកទទួលផ្ទះវីឡាឃ្វីនកែង (Queen Villa) ដ៏ប្រណិតមួយនេះ! ខ្ញុំបាទ គីម ហ៊ាង និងភរិយា សូមគោរពជូនពរលោកវេជ្ជបណ្ឌិត និងលោកស្រី ជួបប្រទះតែសំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ពិសេសសូមជួយណែនាំបងប្អូន សាច់ញាតិ មិត្តភក្តិ និងអ្នកស្គាល់គ្នា អោយមកទិញផ្ទះ ដើម្បីរស់នៅជិតគ្នាផង”។

បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាគម្រោងលំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ដែលមានចំនួនផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅលើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ គម្រោង មានបែងចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមានប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ។ អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយនឹងលក្ខខណ្ឌងាយស្រួលជាច្រើនទៀត។

សូមជម្រាបថា បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕