ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជូនពរថ្ងៃខួបកំណើត អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានផ្ញើសារជូនពរថ្ងៃកំណើត អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន បានបង្ហាញសារបែបនេះថា ពីក្រុមការងារទាំងអស់នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ពិតជាមានមោទនភាព ក្នុងការឈរក្រោមថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើម ដែលស្គាល់នូវគុណតម្លៃ និងព្រលឹងជាតិខ្មែរយ៉ាងពិតប្រាកដ។ 

ការខិតខំប្រឹងប្រែង ចក្ខុវិស័យ និងចិត្តដ៏ក្លាហានរបស់អ្នកឧកញ៉ា បន្តជាកម្លាំងចិត្តដ៏ក្លៀវក្លាសម្រាប់យើងទាំងអស់គ្នា។ សូមអរគុណយ៉ាងជ្រោលជ្រៅ ចំពោះអ្នកឧកញ៉ា ដែលជានិច្ចជាកាលតែងបង្ហាញឱ្យយើងឃើញថាអ្វីៗអាចក្លាយជាការពិត នៅពេលយើងមានថ្នាក់ដឹកនាំដែលមានគោលបំណងច្បាស់លាស់។  

យើងខ្ញុំសូមជូនពរក្នុងថ្ងៃដ៏វិសេសនេះ ឱ្យអ្នកឧកញ៉ាមានសុខភាពល្អ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំក្រុមហ៊ុនឱ្យកាន់តែរីកចម្រើន និងឆ្ពោះទៅមុខ។ ដោយក្តីគោរពពីក្រុមគ្រួសារ រ៉ូយ៉ាល់ គ្រុប។

សូមជម្រាបថា សម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ជាក្រុមហ៊ុនពហុវិស័យ ដែលមានបុត្រសម្ព័ន្ធជាច្រើន រួមមានដូចជា ធនាគារ Wing, ធនាគារ J Trust Royal, ក្រុមហ៊ុនទូរទស្សន៍ CBS, សណ្ឋាគារ កាំបូឌីយ៉ាណា, ក្រុមហ៊ុនទូរស័ព្ទដៃ Cellcard, ក្រុមហ៊ុនអ៊ិនធើណិត Ezecom, តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ កណ្តាល និងប៉ោយប៉ែត, ក្រុមហ៊ុន Helicopters Cambodia, ក្រុមហ៊ុន រថភ្លើង រ៉ូយ៉ាល់ រេលវ៉េ, សាលារៀន SouthBridge និងសាលារៀន Northbridge International រួមទាំងក្រុមហ៊ុនសំខាន់ៗជាច្រើនទៀតផងដែរ៕