តម្លៃមាសនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅបន្ដហក់ឡើងខ្ពស់មិនធ្លាប់មាននោះទេ ពោលគឺមានតម្លៃ ៤២៣ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤១៣ដុល្លារ។ នេះបើយោងតាមហេងឆេងតម្លៃមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នៅថ្ងៃទី៣ ខែកញ្ញា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ដោយឡែកតម្លៃមាស កាលពីថ្ងៃម្សិលមិញ មានតម្លៃត្រឹមតែ៤១៧ដុល្លារ នៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤០៧ដុល្លារ។ បើធៀបនឹងថ្ងៃនេះ មាសឡើងថ្លៃ ៦ដុល្លារនៅក្នុងមួយជី។
សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអន្ដរជាតិ៕





