នាយយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ លោក Phumtham Wechayachai បានស្នើសុំឲ្យមានការរំលាយសភាចោល បន្ទាប់ពីគណបក្សប្រឆាំងបានប្រកាសគាំទ្របេក្ខភាពគូប្រជែងរបស់គណបក្សភឿថៃ សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មី។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន AP។

ប្រធានគណបក្សភឿថៃ លោក Sorawong Thienthong បាននិយាយនៅថ្ងៃពុធនេះថា នាយករដ្ឋមន្ត្រីស្តីទី លោក Phumtham បានដាក់ព្រះរាជក្រឹត្យ ដើម្បីរំលាយសភាតំណាងរាស្រ្ត ក្នុងគោលបំណងរៀបចំការបោះឆ្នោតឡើងវិញ មុនកាលកំណត់។
គួរឲ្យឹដងផងដែរថា នៅមុននេះ គណបក្សប្រជាជន ដែលជាបក្សប្រឆាំងដ៏បំផុតរបស់ប្រទេសថៃ បានប្រកាសថា ខ្លួននឹងគាំទ្រលោក Anutin Charnvirakul ដែលជាបេក្ខភាពគូប្រជែងដ៏សំខាន់របស់បក្សភឿថៃ ឲ្យក្លាយជានាយករដ្ឋមន្ត្រីថ្មី។
យោងតាមប្រធានបក្សប្រជាជន លោក Natthaphong Reungpanyawut បានបង្ហាញឲ្យដឹងទៀតថា សមាជិកសភាទាំង ១៤៣ រូបរបស់បក្ស អាចផ្តល់សំឡេងគាំទ្រភាគច្រើន នៅក្នុងសភាសម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបាន។
បច្ចុប្បន្ន គណបក្សប្រជាជនគ្រប់គ្រងជិតមួយភាគបីនៃអាសនៈក្នុងសភាតំណាងរាស្រ្ត ស្របពេលបក្សភឿថៃ ដែលមានតែនាយករដ្ឋមន្ត្រីស្តីទីនោះ ត្រូវការការគាំទ្រពីប្រជាជនយ៉ាងខ្លាំង ប្រសិនបើខ្លួនចង់ឲ្យបេក្ខជនរបស់ខ្លួនក្លាយជានាយករដ្ឋមន្ត្រីថ្មី។
ជម្រាបជូនផងដែរថា ភាពប្រេះស្រាំក្នុងជួរនយោបាយថៃនេះ បានកើតឡើងបន្ទាប់ពី លោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចដកតំណែងពីនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែសីហា ពីបទបំពានក្របសីលធម៌ធ្ងន់ធ្ងរ ក្នុងការសន្ទនាជាមួយសម្តេច ហ៊ុន សែន កាលពីពេលកន្លងទៅ។ លោកស្រីជានាយករដ្ឋមន្ត្រីថៃទី៥ ហើយដែលត្រូវតុលាការដកតំណែង ក្នុងពេល ១៧ឆ្នាំចុងក្រោយ៕

