កម្ពុជា-វៀតណាម រួមគ្នាពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កាន់តែខ្លាំងថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

វិស័យទេសចរណ៍កម្ពុជា និងវៀតណាម នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតជាមួយនឹងការចុះអនុស្សរណៈនៃការយោគយល់គ្នាថ្មី។ ការសហការពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ រវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Nguyễn Văn Hùng រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិនិត្យ និងវាយតម្លៃពីលទ្ធផល នៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមក និងលើកទិសដៅការងារថ្មីបន្តទៀត ដើម្បីពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កាន់តែខ្លាំងក្លា និងជាក់ស្តែងបន្ថែមទៀត តាមការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរនៃទំនាក់ទំនងនៃប្រទេសទាំងពីរ ស្របស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំកំពូលគ្រប់ជំនាន់នៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានបង្ហាញនូវសេចក្តីសោមន្ស និងការពេញចិត្តលើលទ្ធផលនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកន្លងមក តាមរយៈចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរទៅមករវាងប្រទេសទាំងពីរមានចំនួនកើនឡើងច្រើនជាលំដាប់។

ដើម្បីឆ្លើយតបនូវការវិវឌ្ឍនៃវិស័យទេសចរណ៍ និងទំនោរនិយមថ្មីៗ របស់ភ្ញៀវទេសចរអន្តរជាតិដែលចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍មានលក្ខណៈពិសេសប្លែកគ្នារបស់ប្រទេសកម្ពុជា និងវៀតណាម ព្រមទាំងតម្រូវការទេសចរណ៍របស់ប្រជាជននៃប្រទេសទាំងពីរ ភាគីទាំងពីរ បានឯកភាពគ្នាស្នើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរដ្ឋាភិបាល ដើម្បីរៀបចំកែសម្រួល និងចុះអនុស្សរណៈនៃការយោគយល់គ្នាថ្មីដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងការពង្រឹង និងពង្រីកលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ដើម្បីរូមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លា បេតិកភណ្ឌវប្បធម៌ដ៏ចំណាស់ និងមានតម្លៃមនុស្សជាតិ ប្រពៃណីទំនៀមទំលាប់ដ៏សម្បូរបែប កត្តាសុខសុវត្ថិភាពដ៏ល្អប្រសើរ និងការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅជូនដល់ភ្ញៀវទេសចរពីម្ចាស់ស្រុក និងគោលដៅទេសចរណ៍ធម្មជាតិចម្រុះប្លែកៗ និងគួរឱ្យចង់ទស្សនារបស់ប្រទេសទាំងពីរ និងសហការរួមគ្នាបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានភាពទាក់ទាញ ប្រកួតប្រជែង និងអាចបំពេញតម្រូវការនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយតម្លៃបន្ថែម បៃតង វៃឆ្លាត និរន្តភាព និងបរិយាប័ន្ន៕