អ្នកឧកញ៉ា ហេង បូរិន បង្ហាញគណនីបណ្តាញសង្គមផ្ទាល់ខ្លួន ចំនួន៤ បន្ទាប់ពីមានក្រុមឆបោក យកឈ្មោះនិងរូបភាពទៅប្រើប្រាស់

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន ហេង បូរិន គ្រុប នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញគណនីបណ្តាញសង្គមផ្ទាល់ខ្លួន ចំនួន៤ បន្ទាប់ពីមានក្រុមឆបោក យកឈ្មោះនិងរូបភាពរបស់លោកទៅប្រើប្រាស់ ក្នុងគោលបំណងទុច្ចរិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាអគ្គនាយក បានលើកឡើងបែបនេះថា៖ “ជាថ្មីម្ដងទៀត ខ្ញុំសូមជម្រាបជូនសាធារជន! ថ្មីៗកន្លងមកនេះ មានក្រុមជនបោកបញ្ឆោត បានយកឈ្មោះ និងរូបភាពរបស់ខ្ញុំ ទៅបង្កើតគណនីបណ្ដាញសង្គមនានា ដូចជា Facebook, TikTok និងចុងក្រោយនេះ Telegram ក្នុងគោលបំណងទុច្ចរិតផ្សេងៗ។ ខ្ញុំសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា បច្ចុប្បន្ននេះ ខ្ញុំមានបញ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនតែ៤ប៉ុណ្ណោះ”។

បណ្តាញសង្គមផ្ទាល់ខ្លួនទាំង៤ របស់អ្នកឧកញ៉ា ហេង បូរិន រួមមានដូចខាងក្រោម៖
ទី១ Facebook page https://www.facebook.com/share/15uZjnWH3R/?mibextid=wwXIfr ដែលមានអ្នកតាមដាន ចំនួន 505KFollowers និងមានសញ្ញាគ្រីសពណ៌ខៀវពីក្រុមហ៊ុន។
ទី២ TikTok Account ដែលមានអ្នកតាមដាន 103.8K Followers https://www.tiktok.com/@neakoknhahengborin
ទី៣ គណនីហ្វេសប៊ុក ផ្ទាល់ខ្លួនដែលមានឈ្មោះ https://www.facebook.com/share/1RFkFx8X44/?mibextid=wwXIfr ដែលមានចំនួនអ្នកតាមដាន 4.5K Followers.
ទី៤គឺ Telegram ទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក ដែលមានឈ្មោះ និង Username តែមួយគត់។

អ្នកឧកញ៉ា ហេង បូរិន បានបញ្ជាក់ថា ក្នុងន័យដូចបានជម្រាបជូនខាងលើ ប្រសិនបើមានគណនីទំនាក់ទំនងផ្សេង យកឈ្មោះ និងរូបភាពរបស់លោកទៅប្រើ លោកសូមមិនទទួលខុសត្រូវជាដាច់ខាត។ ជាមួយគ្នានេះ អ្នកឧកញ៉ានឹងមានចំណាត់ការផ្លូវច្បាប់ ក្នុងករណីចាំបាច់ណាមួយ៕