ឈរជើងលើទីផ្សារ២០ឆ្នាំឈានមុខនៅប្រទេសកូរ៉េ ពេលនេះBe’Balance Cambodia នាំយកផលិតផលថែរក្សាសម្រស់ផ្ទាល់ពីកូរ៉េ ចូលមកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

ព័ត៌មានថ្មីៗ

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ Be’Balance Cambodia បានសម្ពោធហាងផលិតផលបើកលក់ជាផ្លូវការ ដែលបាននាំចូលផ្តាច់មុខពីប្រទេសកូរ៉េផ្ទាល់ ដែលមានទីតាំងស្ថិតនៅផ្លូវកែង៣០៦ និងផ្លូវ៦៣ (ផ្លូវព្រះត្រសក់ផ្អែម) សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដែលនេះមិនមែនគ្រាន់តែជាការបើកហាងធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃអ្វីមួយដែលពិសេសជាមួយនឹងបទពិសោធន៍ថ្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍សម្ពោធជាផ្លូវការនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រី រៀល សុភាវីន អគ្គនាយិការក្រុមហ៊ុន Be’Balance Cambodia និងលោក ចុង ម៉ាន ស៊ុង (JUNG MAN SUNG) អគ្គនាយកក្រុមហ៊ុន Be’Balance Korea រួមទាំងមានការចូលរួមពីសំណាក់លោកអគ្គនាយកក្រុមហ៊ុន Be’Balance Vietname រួមជាមួយភ្ញៀវកិត្តិយសជាច្រើន ទាំងដៃគូពាណិជកម្ម មិត្តភក្តិ Influencer យ៉ាងច្រើនកុះករផងដែរ។

លោកស្រី រៀល សុភាវីន អគ្គនាយិការក្រុមហ៊ុន Be’Balance Cambodia បានថ្លែងថា ក្នុងកម្មវិធីថ្ងៃនេះ លោកស្រីពិតជាមានមោទនភាពខ្លាំងមែនទែនដែលបានបង្ហាញនូវផលិតផល Be Balance x Le’Nect ដែលមានគុណភាព ស្តង់ដារចូលមកកាន់ទីផ្សារកម្ពុជា។ ការសម្រេចចិត្តជ្រើសរើសក្រុមហ៊ុន Be’Balance នាំមកកម្ពុជាដោយសារតែការថែរក្សាស្បែក ការថែរក្សាសម្រស់មិនត្រឹមតែជាការប្រើប្រាស់ផលិតផលនោះទេតែជាការថែរក្សាដោយភាពជឿជាក់។ ដូច្នេះ លោកស្រីជឿជាក់ថាស្បែកគ្រប់ប្រភេទសុទ្ធតែត្រូវការថែទាំនិងការយកចិត្តទុកដាក់យ៉ាងផ្ចិតផ្ចង់។ ក្នុងចំណោមប្រេនទាំងអស់ លោកស្រីស្រឡាញ់ ជឿជាក់លើប្រេន Be’Balance ព្រោះ Be’Balance ទទួលបានការដោះស្រាយបញ្ហាសុខភាពស្បែកបានល្អជាទីបំផុត។

លើសពីនេះ ការនាំយក Be Balance x Le’Nect មកកាន់ប្រទេសកម្ពុជា លោកស្រីអគ្គនាយិការជឿថា ផលិតផលថែរក្សាស្បែករបស់កូរ៉េមួយនេះអាចទុកចិត្តបាន នឹងផ្តល់ឱកាសដល់អតិថិជនកម្ពុជាទាំងស្ត្រី និងបុរស ដើម្បីទទួលបានបទពិសោធន៍ថែរក្សាស្បែកដ៏មានប្រសិទ្ធភាព ប្រកបដោយសុវត្ថិភាព និងផលិតតាមបច្ចេកវិទ្យាទំនើប។

លោកស្រីអគ្គនាយិការ បានគូសបញ្ជាក់ថា Be’Balance គឺជាផលិតផលរបស់ប្រទេសកូរ៉េ ដែលបានដំណើរការលើទីផ្សារចំនួន២០ប្រទេស សម្រាប់ប្រទេសនាំចូលចែកចាយផ្តាច់មុខមានចំនួន៥ រួមមាន ប្រទេសជប៉ុន វៀតណាម រុស្សី ម៉ាឡេស៊ី និងកម្ពុជា។ លើសពីនេះ ស្របពេលប្រជាពលរដ្ឋខ្មែរពហិការឈប់ប្រើផលិតផលប្រទេសថៃ វត្តមាន Be’Balance ចូលមកកាន់ប្រទេសកម្ពុជានាពេលនេះគឺអាចជំនួសឱ្យផលិតផលក្នុងប្រទេសថៃទាំងអស់ដែលប្រជាពលរដ្ឋខ្មែរមួយភាគនិយមប្រើប្រាស់ ដោយផលិតផលBe’Balance មិនត្រឹមជាផលិតផលរបស់ប្រទេសកូរ៉េទេ ក៏ប៉ុន្តែតែជាផលិតផលដែលមានស្តង់ដារ មានប្រសិទ្ធភាព ប្រើដោយភាពជឿជាក់ និងទំនុកចិត្តដែលអាចជួយដោះស្រាយនូវបញ្ហាស្បែកដែលប្រជាពលរដ្ឋកំពុងជួបនាពេលបច្ចុប្បន្ន។

លោក ចុង ម៉ាន ស៊ុង (JUNG MAN SUNG) អគ្គនាយកក្រុមហ៊ុន Be’Balance Korea ក៏បានថ្លែងថា «ផលិតផល Be’Balance បានផលិតអស់រយៈពេល២០ឆ្នាំមកហើយ ហើយក៏មានប្រទេសជាច្រើនរួមទាំងកម្ពុជាបានកំពុងលក់និងប្រើប្រាស់ផលិតផលមួយនេះ និងជាពិសេសផលិតផលនេះកំពុងតែល្បីនៅក្នុងប្រទេសកូរ៉េជាខ្លាំង ថ្វីត្បិតតែផលិតផលនេះទើបតែចូលមកប្រទេសកម្ពុជាពិតមែន ប៉ុន្តែនៅថ្ងៃខាងមុខ ខ្ញុំជឿជាក់ថា Be’Balance និងកាន់តែល្បីល្បាញនៅលើទីផ្សារ»។

សូមបញ្ជាក់ថា Be’Balance បង្កើតឡើងតាំងពីឆ្នាំ២០០៥ បើគិតមកទល់ពេលនេះមានរយៈ២០ឆ្នាំមកហើយ ដែលបានឈរជើងលើទីផ្សារក្នុងវិស័យថែរក្សាសម្រស់ប្រកបដោយវិជ្ជាជីវៈ មានទំនុកចិត្តខ្ពស់ពីអ្នកប្រើប្រាស់ ជាមួយនឹងបទពិសោធន៍ និងចំណេះដឹង។

Be’Balance គឺជាម៉ាកផលិតផលថែរក្សាស្បែករបស់កូរ៉េដែលផ្តល់ជូននូវផលិតផលជាច្រើនប្រភេទដែលត្រូវបានរចនាឡើងដើម្បីថែរក្សាស្បែក និងមានគុណភាពខ្ពស់ ការវេចខ្ចប់ប្រកបដោយអនាម័យ តាមស្តង់ដារ មានការច្នៃប្រឌិតជាបន្តបន្ទាប់ និងផ្តោតលើការប្រឆាំងភាពចាស់។ Be’Balance មិនមែនមានតែការថែទាំស្បែកទេ Be’Balance ក៏មានផលិតផលមួយទៀតគឺប្រភេទផលិត Make up ជួយបន្ថែមភាពស្រស់ស្អាតលើផ្ទៃមុខផងដែរ។

« ផលិតផលល្អ បង្កើតដោយមនុស្សល្អ» Be’Balance ជាអ្នកឯកទេសថែរក្សាសម្រស់ មានតែ Be’Balance ដូចមានក្លីនិកប្រចាំខ្លួនតាមគ្រប់ទីកន្លែង!