ប្រទេសកាណាដា បានចុះហត្ថលេខាលើកិច្ចព្រៀងពាណិជ្ជកម្មសេវីទ្វេភាគី ជាមួយប្រទេសឥណ្ឌូណេស៊ី ដែលមានគោលបំណងលុបចោល ឬកាត់បន្ថយពន្ធលើការនាំចេញជាង ៩៥% នៃទំនិញរបស់ខ្លួន ទៅកាន់ឥណ្ឌូណេស៊ី ដែលជាទីផ្សារដ៏បំផុតនៅអាស៊ីអាគ្នេណ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញកិច្ចព្រមព្រៀងយុទ្ធសាស្រ្តនេះ កំពុងត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃភាពចលាចលសេដ្ឋកិច្ចពិភពលោក ដែលកាន់តែមានស្ថានភាពធ្ងន់ធ្ងរឡើង ក្រោមសម្ពាធពន្ធគយរបស់សហរដ្ឋអាមេរិក។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថា៖” នេះគឺជាកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវបំផុត នៅក្នុងពេលដ៏ត្រឹមត្រូវជាមួយដៃគូត្រឹមត្រូវ។ លោកបន្ថែមទៀតថា ឥណ្ឌូណេស៊ី គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កាណាដានៅអាស៊ីអាគ្នេយ៍។
ទន្ទឹមនឹងនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានហៅកិច្ចព្រមព្រៀងនេះថាជា ពេលវេលាប្រវត្តិសាស្រ្ត ក្នុងអំឡុងពេលធ្វើដំណើរទេស្សនកិច្ចទៅកាន់ទីក្រុង Ottawa កាលពីថ្ងៃទី២៤ ខែកញ្ញា ។
គួរឲ្យដឹងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) អនុញ្ញាតឱ្យកាណាដាពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្របតាមយុទ្ធសាស្ត្រដែលត្រូវបានបង្ហាញដោយរដ្ឋបាលមុន ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ។
ជម្រាបជូនផងដែរថាកិច្ចព្រមព្រៀងនេះ ក៏ផ្តល់ផងដែរសម្រាប់ការលុបបំបាត់ពន្ធជាង ៩០ភាគរយលើការនាំចូលរបស់ឥណ្ឌូណេស៊ី ដែលជាអត្ថប្រយោជន៍ដល់ការនាំចេញសម្លៀកបំពាក់ និងទំនិញស្បែកទៅកាន់ទីផ្សារអាមេរិកខាងជើង៕

