សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បើកបង្ហាញម៉ឺនុយថ្មី “Passport Cocktail” នៅ មេត្រូប៉ូល អាន់ដឺក្រោន

ព័ត៌មានថ្មីៗ

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានក្តីសោមនស្សរីករាយក្នុងការបង្ហាញម៉ឺនុយថ្មីដែលបំផុតគំនិតច្នៃប្រឌិតក្រោមប្រធានបទ “Passport Cocktail & Metro-Bar” នៅមេត្រូប៉ូល អាន់ដឺក្រោន ជាបារ​ក្រោមដីដំបូងគេបង្អស់នៅទីក្រុងភ្នំពេញ ជាកន្លែងកម្សាន្តដែលមានរចនាប័ទ្មស្រដៀងទៅនឹងទីក្រុងប៉ារីសនាសម័យដើមទសវត្សរ៍ទី២០ ផ្ទៃខាងក្នុងមានភាពទាក់ទាញ ប្រណិត ទំនើប ទាន់សម័យ ល្អបំផុតសម្រាប់ការជួបជុំគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់ពីខែតុលានេះតទៅ លោកអ្នកអាចអញ្ជើញភ្លស្សរសជាតិ Passport Cocktail ថ្មី ៧ប្រទេសជុំវិញពិភពលោក។ ម៉ឺនុយ Passport​ Cocktail នេះត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ដើម្បីបង្ហាញពីអារម្មណ៍ និងរសជាតិដ៏ពិសេសនៃប្រទេសនីមួយៗ ចាប់ពីភាពឧត្តុង្គរបស់បារាំង ប្រទេសអាល្លឺម៉ង់ រហូតដល់រសជាតិហឹររបស់ប្រទេសម៉ិចសិកូ និងភាពស្រស់ស្អាតរបស់ប្រទេសជប៉ុន គ្រប់ Passport​ Cocktail នីមួយៗបានបង្ហាញពីប្រវត្តិនៃមេត្រូបារ ដោយផ្អែកលើវប្បធម៌ក្នុងតំបន់ ឬទីតាំងជិតបណ្តាញដឹកជញ្ជូនសាធារណៈ។ ការឆ្លុះបញ្ចាំងពី Montreal Metro ប្រទេសកាណាដា ឬភាពទាក់ទាញដ៏អស្ចារ្យនៃសហរដ្ឋអាមេរិក និង​ចក្រភពអង់គ្លេស។

លោក Sandeep Jinarajan, នាយកផ្នែកអាហារ និងភេសជ្ជៈនៃ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានមានប្រសាសន៍ថា “មេត្រូប៉ូល អាន់ដឺក្រោន មិនមែនជាបារធម្មតា ប៉ុន្តែយើងបានផ្តល់ជាបទពិសោធន៍មួយ”។ “ជាមួយម៉ឺនុយ Passport Cocktail នេះយើងផ្តល់ឱកាសឱ្យភ្ញៀវរបស់យើងបានធ្វើដំណើរជុំវិញពិភពលោកតាមរយៈរសជាតិ ក្នុងបរិយាកាសដ៏ជិតស្និទ្ធនៃទីក្រុងនីមួយៗ និងមិនអាចបំភ្លេចបាន។”

មេត្រូប៉ូល អាន់ដឺក្រោន ជាគោលដៅកម្សាន្តពេលរាត្រីឈានមុខគេនៅក្នុងរាជធានីភ្នំពេញ ជាមួយនិងស្រាក្រឡុកថ្មី មុខម្ហូបថ្មី៖ ក្រោមប្រធានបទ លិខិតឆ្លងដែន។​ លើសពីនេះទៅទៀត មេត្រូប៉ូល អាន់ដឺក្រោន ក៏ទទួលរៀបចំកម្មវិធីផ្សេដូចជា៖ ខួបកំណើត ជប់លៀងលក្ខណៈឯកជន និងព្រឹត្តិការណ៍ផ្សេងៗជាដើម។ 

ទីតាំង៖ នៅក្នុងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
បើកបម្រើជារៀងរាល់ថ្ងៃអង្គារ រហូតដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧ល្ងាចតទៅ។
ទំនាក់ទំនងកក់៖ ០៩៧ ៣៥០ ១២៣៤

Facebook៖ @hyattregencyphnompenh @metropoleunderground​