គិតត្រឹមសប្តាហ៍នេះ មហាសេដ្ឋីរូបណាខ្លះជាប់ក្នុងបញ្ជីអ្នកមានដាច់គេទាំង១០ លើលោក?

អន្តរជាតិ

គិតនៅត្រឹមថ្ងៃអាទិត្យសប្តាហ៍នេះ យោងតាមបញ្ជីឈ្មោះរបស់ Forbes បានបង្ហាញពីបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេទាំង១០ នៅលើពិភពលោក ដោយក្នុងនោះ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk នៅតែបន្តកាន់តំណែងជាអ្នកមានកំពូលដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា លោក Musk បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណជាង ៤៨០ពាន់លានដុល្លារ ខណៈតាមពីក្រោយដោយសហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ដែលមានទ្រព្យសរុបប្រមាណជាង ៣៤៦ពាន់លានដុល្លារ។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤៨២,៣ពាន់លានដុល្លារ

2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៤៦,៦ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៣,៥ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៣២,៥ពាន់លានដុល្លារ

5.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២០៤,២ពាន់លានដុល្លារ

6.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៨៩,៥ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៨,៩ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៦២,៩ពាន់លានដុល្លារ

9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៥៥,៨ពាន់លានដុល្លារ

10.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,៤ពាន់លានដុល្លារ៕