សណ្ឋាគារលំដាប់ផ្កាយ៥ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) របស់អ្នកឧកញ៉ាបណ្ឌិត ជា រតនា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរការទទួលបានពានរង្វាន់ចំនួនពីរ ពីស្ថាប័នអន្តរជាតិ ដែលជាពានរង្វាន់ដ៏មានកិត្យានុភាព លើវិស័យបដិសណ្ឋារកិច្ច។


ពានរង្វាន់ទី១ គឺអ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន សាន់ & មូន គ្រុប (SUN & MOON GROUP) និងជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយ៥ សាន់ & មូន រីវើសាយ បានឈ្នះពានរង្វាន់ Global Host Award (បទពិសោធន៍ដ៏គួរអោយកោតសសើរ) ពីស្ថាប័ន CorporateConnections ដែលទទួលស្គាល់ពីការចូលរួមរបស់អ្នកឧកញ៉ាបណ្ឌិត ក្នុងការផ្តល់នូវការបណ្ឋារកិច្ច និងបទពិសោធន៍ដ៏ល្អ ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ។
អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សមាជិក Corporate Connections Cambodia ក្នុងការរៀបចំព្រឹត្តិការណ៍ អបអរសាទរព្រឹត្តិការណ៍សំខាន់ៗ និងការស្នាក់នៅ ក្នុងសណ្ឋាគារ សាន់ & មូន ដោយធានាបាននូវបទពិសោធន៍ដ៏ប្រណិតភាព និងមិនអាចបំភ្លេចបាន។
ដើម្បីពង្រីកវិសាលភាពឱ្យកាន់តែធំទូលាយលើសពីក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ា បណ្ឌិត ក៏បានផ្តល់ជូននូវកញ្ចប់បដិសណ្ឋារកិច្ចផ្តាច់មុខ ក្នុងអត្រាឯកសិទ្ធិសម្រាប់សមាជិក Corporate Connections ទូទាំងពិភពលោក ជំរុញឱ្យមានឯកភាពជាសកល និងបង្កើនបទពិសោធន៍របស់ថ្នាក់ដឹកនាំ និងសមាជិកមកពីប្រទេសមួយចំនួនដូចជា វៀតណាម ជប៉ុន ឥណ្ឌា អូស្ត្រាលី តៃវ៉ាន់ សិង្ហបុរី កាណាដា កូរ៉េ និងច្រើនទៀត។ សេចក្តីល្អរបស់អ្នកឧកញ៉ាបណ្ឌិត បានបង្កប់នូវគុណតម្លៃស្នូលដែលពិតជាសាកសម នឹងទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ។
ចំណែកឯពានរង្វាន់ទី២ គឺសណ្ឋាគារ សាន់ & មូន រីវើសាយ បានជាប់ឈ្មោះជា “សណ្ឋាគារប្រណិតលំដាប់ខ្ពស់” ដោយ Trip.com ដែលទទួលស្គាល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ ការបំពាក់គ្រឿងបរិក្ខារយ៉ាងល្អ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះការបំពេញចិត្តរបស់ភ្ញៀវ។ ពានរង្វាន់នេះក៏រំលេចពីបន្ទប់ Memory Ballroom របស់សណ្ឋាគារ ដែលត្រូវបានបង្កើតឡើង និងក្លាយជាកន្លែងសំខាន់មួយក្នុងរាជធានីភ្នំពេញ សម្រាប់ការជួបជុំពិធីធំៗរបស់ក្រុមហ៊ុន ពិធីមង្គលការ និងការប្រារព្ធពិធីដ៏សំខាន់ផ្សេងៗផងដែរ។
សូមជម្រាបថា សណ្ឋាគារលំដាប់ផ្កាយ៥ សាន់ & មូន រីវើសាយ មានភាពបត់បែនងាយស្រួលក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍គ្រប់ទម្រង់ បែបប្រពៃណីបុរាណ បែបសម័យទំនើប និងបែបបស្ចឹមប្រទេសក៏ដូចជាកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិផ្សេងៗ។ សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» (SUN & MOON, Riverside Hotel) បង្កើតដោយកូនខ្មែរសុទ្ធសាធ ចំណាយទុនវិនិយោគប្រមាណ៦០លានដុល្លារ ស្ថិតនៅប្របមាត់ទន្លេបាសាក់ កែងនឹងគល់ស្ពានព្រះមុន្នីវង្ស ក្បាល់ថ្នល់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕















