មកមុន បានមុន! ហាងពេជ្រ CSNJ ឧកញ៉ា ចិន សំណាង ជូនកាដូ ២យ៉ាង ដល់អតិថិជនកុម្ម៉ង់គ្រឿងអលង្ការ មុនពិធីបុណ្យចូលឆ្នាំខ្មែរ  

ជុំវិញ​ឧកញ៉ា

ប្រូម៉ូសិនពិសេស ពីលោកឧកញ៉ា ចិន សំណាង មកដល់ទៀតហើយ! ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១២ ខែមេសា នេះ អតិថិជនអញ្ជើញកុម្ម៉ង់ទិញគ្រឿងអលង្ការគ្រប់ប្រភេទពី ហាងពេជ្រ CSNJ នឹងទទួលបានកាដូ ២ធំៗ។ កាដូធំៗទាំង២យ៉ាង នោះគឺ ហាងពេជ្រ CSNJ នឹងមិនគិតថ្លៃឈ្នួលឡើយ ពោលគឺ Free ជូន ១០០% ព្រមទាំងកាដូនាំសំណាងចូលឆ្នាំខ្មែរខាងមុខនេះ នូវទឹកប្រាក់សុទ្ធចំនួន ១៦៨ដុល្លារ ថែមទៀត សម្រាប់អតិថិជន ដែលបានចំណាយចាប់ពី ៥០០០ដុល្លារ ឡើងទៅ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហាងគ្រឿងអលង្ការពេជ្រ CSNJ របស់ លោកឧកញ៉ា ចិន សំណាង គឺជាហាងលក់គ្រឿងអលង្ការទាំងមាស ពេជ្រគុណភាពខ្ពស់ មានការទទួលស្គាល់ជាអន្តរជាតិ និងជាទីពេញនិយមពីសំណាក់អតិថិជនគ្រប់លំដាប់ថ្នាក់ប្រចាំទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

អ្វីដែលពិសេស និងការទទួូលបាននូវទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជនកាន់តែខ្លាំងឡើងៗទៀតនោះ ហាងគ្រឿងអលង្ការពេជ្រ CSNJ មានក្រុមជាងជំនាញៗ ខ្មែរ និងបរទេស ដូចជាប្រទេសឥណ្ឌា និងអុឺរ៉ុប ដែលមានបទពិសោធន៍យូរឆ្នាំ ច្បាស់លាស់លើការកែច្នៃគ្រឿងអលង្ការគ្រប់ម៉ូដ តាមចំណង់ចំណូលចិត្តរបស់ភ្ញៀវមិនឱ្យទាស់ចិត្តឡើយ។

ប្រញាប់ឡើង! កុំឱ្យកាដូពិសេស អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីហាង ហាងគ្រឿងអលង្ការពេជ្រ CSNJ កន្លងផុតទៅឱ្យសោះ!