ចិន ចាយលុយជាង ១ពាន់លានដុល្លារ ទិញបន្លែ ផ្លែឈើរបស់វៀតណាម នៅក្នុងខែកញ្ញា

អន្តរជាតិ

យោងតាមនាយកដ្ឋានគយវៀតណាម បានបង្ហាញឲ្យដឹងថា ការនាំចេញផ្លែឈើ និងបន្លែ ទៅកាន់ប្រទេសចិន បានបន្តកើនឡើងយ៉ាងខ្លាំង ដោយឈានដល់ជិត ១,១ពាន់លានដុល្លារ នៅក្នុងខែកញ្ញា ដែលជាកម្រិតខ្ពស់បំផុតប្រចាំងខែមិនធ្លាប់មាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការនាំចេញនៅក្នុងខែកញ្ញា បានកើនឡើងដល់ ៥០%។ ហើយបើគិតក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ប្រទេសចិន បានចំណាយទឹកប្រាក់ជាង ៣,៨ពាន់លានដុល្លារ ដើម្បីទិញបន្លែ និងផ្លែឈើរបស់វៀតណាម ពោលគឺកើនឡើង ២% បើធៀបទៅនឹងឆ្នាំមុន។

យ៉ាងណាមិញ​ ចំពោះកត្តាជំរុញសំខាន់បំផុត គឺទទួលបានពីការនាំចេញផ្លែទុរេន ជាមួយនឹងប្រាក់ចំណូលប៉ាន់ស្មានសរុប ចន្លោះពី ២,៥-២,៦ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែដំបូងនេះ។

ជម្រាបជូនថា មិនត្រឹមតែផ្លែឈើស្រស់ប៉ុណ្ណោះទេ ផលិតផលក្លាសេ និងកែច្នៃកាន់តែច្រើនឡើងពីប្រទេសវៀតណាម ត្រូវបានអនុញ្ញាតឲ្យនាំចូលទៅកាន់ប្រទេសចិន ដែលជួយឱ្យចំណូលក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ បន្តកើនឡើងយ៉ាងខ្លាំង៕​