អ្នកឧកញ៉ា គិត ម៉េង ចាត់តាំងអ្នកឧកញ៉ា លឹម ហេង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ មហាសន្និបាតបូកសរុបលទ្ធផល​ការងារ​សភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុម​ប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ មហាសន្និបាតបូកសរុបលទ្ធផលការងារ​សភាពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក និងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងផ្តល់យោបល់ ព្រមទាំង​ប្រមូលធាតុចូល ដើម្បីរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និង​លើក​ទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅបានជោគជ័យ​ ហើយមហាសន្និបាតនេះ​គ្រោង​នឹងរៀបចំនៅថ្ងៃទី២៧ និង២៨ ខែមករា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

ជាមួយគ្នានេះផងដែរ ដើម្បីអោយមហាសន្និបាតប្រព្រឹត្តទៅរលូន និងជោគជ័យ អ្នកឧកញ៉ា គិត ម៉េង ក៏បាន​សម្រេចបង្កើត គណៈកម្មការរៀបចំនិងសម្របសម្រួល មហាសន្និបាតបូកសរុបលទ្ធផល​ការងារសភាពាណិជ្ជកម្ម​កម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៦ ដែលមានអ្នកឧកញ៉ា​ជាប្រធាន​គណៈកម្មការ។

សូមជម្រាបថា មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅ​ការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ នឹងមានការអញ្ជើញថ្លែងសុន្ទរកថា និងជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្តេច​មហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួម ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បណ្ដាអង្គទូត អ្នកវិនិយោគ សភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមទាំងអស់ នៅកម្ពុជា សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា​ទូទាំង​ប្រទេស ព្រមទាំងតំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេស។ ក្នុងនោះដែរ ក៏មានការ​ដាក់​តាំង​បង្ហាញនូវផលិតផល ជាច្រើនផងដែរ៕