កម្មវិធីថ្មី ”គូព្រេងព្រឹទ្ធ “ ផ្ដល់ឱកាសអោយគូស្វាមីភរិយាថ្មីថ្មោងចូលរួមបង្ហាញភាពជាគំរូនៃជីវិតប្ដីប្រពន្ធ និងដើម្បីរក្សាចំណងស្នេហ៍អមតៈ

សង្គម​ និង​សេដ្ឋកិច្ច

លោក ពេជ្រ ចិត្រា ស្ថាបនិកកោះស្លាកែតស្ទូឌីយោ ក៏ជាស្ថាបនិកកម្មវិធីគូព្រេងព្រឹទ្ធ និងជាផលិតករខ្មែរដ៏ល្បីឈ្មោះត្រូវបានមហាជនទទួលស្គាល់ថាផលិតករខ្មែរមួយរូបបានផលិតនូវកម្មវីធីឯកដែលលើកកំពស់សុភមង្គលគ្រួសារ ផ្សារភ្ជាប់ជាមួយវប្បធ៌ម ប្រពៃណីខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយបានសង្កេត និងសិក្សាពីការខាតបង់ផ្នែកហិរញ្ញវត្ថុរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗដោយសារតែការបែកបាក់គ្រួសារ រឺ ការលែងលះគ្នា។ ថ្មីៗនេះផលិតករខ្មែររូបនេះបានណែនាំនូវកម្មវិធីគូព្រេងព្រឹទ្ធថ្មីដើម្បីផ្ដល់ឱកាសអោយគូស្វាមីភរិយាថ្មីថ្មោងមានឱកាសចូលរួមបង្ហាញនូវបទពិសោធន៍ជាក់ស្ដែងពីការរស់នៅរបស់គូស្វាមីភរិយានាសម័យបច្ចុប្បន្ន និងដើម្បីរកគន្លឹះបន្ថែមក្នុងការរក្សានូវជីវិតអាពាហ៍ពិពាហ៍រហូតចាស់ព្រឹទ្ធចាស់ព្រេងប្រកបដោយភាពសុខដុមរមនា គ្មានអំពើហឹង្សា និងអំពើផិតក្បត់។

កម្មវិធីថ្មីនេះមានឈ្មោះថា “គូព្រេងព្រឹទ្ធកោះស្លាកែតឆ្នាំ២០២៦ “ កម្មវិធីនេះជាកម្មវិធីប្រឡងជ្រើសរើសគូស្វាមីភរិយាគំរូប្រចាំឆ្នាំ ដែលគូស្វាមីជ័យលាភីនឹងទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១២០លានរៀល និងក្លាយជាគូស្វាមីភរិយាគំរូប្រចាំឆ្នាំរបស់កម្ពុជា។

បេក្ខជនគូស្វាមីភរិយាចាប់អារម្មណ៍ទាំងក្នុង និងក្រៅប្រទេសអាចចូលរួមបានទាំងអស់ជាមួយលក្ខខណ្ឌងាយៗ៖

រៀបការក្រោម១០ឆ្នាំ
អាយុក្រោម៤០ឆ្នាំ
សញ្ជាតិខ្មែរ
មានសំបុត្រអាពាហ៍ពិពាហ៍

សម្រាប់ព័ត៌មានបន្ថែម ឬចុះឈ្មោះ សូមទាក់ទង៖
០៩៦ ៥៥០ ៧៧០៥ | ០១០ ២៦៦ ៣២៥ | ០១០ ២៦៩ ៦៦៣ | ០១២ ៨៧៧ ៥៩៣ | ០៩៦ ៥១៨ ៥០៧១
ឬទៅកាន់ស្ទូឌីយោកោះស្លាកែត ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ពេជ្រ ចិត្រា ស្ថាបនិកកោះស្លាកែតស្ទូឌីយោ និងជាស្ថាបនិកកម្មវិធីគូព្រេងព្រឹទ្ធ