លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធាន និងជាប្រធានគណៈកម្មការរដ្ឋបាល ហិរញ្ញវត្ថុ និងធនាគារ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សមាគមឧកញ៉ាកម្ពុជា ចាត់ទុកសកម្មភាពនេះជាការរំលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេង ព្រមទាំងពលិកម្មប្រកបដោយវីរភាពដ៏អង់អាចរបស់យុទ្ធជនក៏ដូចជាប្រជាពលរដ្ឋខ្មែរប្រុសស្រីប្រកបដោយសាមគ្គីភាពក្នុងការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះផងដែរ៕









