ក្រសួងចំនួន៤ រួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្មកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាក់ព័ន្ធចំនួន៤ បានបើកិច្ចពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមលើវិស័យកសិកម្មកម្ពុជាឱ្យកាន់តែប្រសើរ។ នេះបើយោងតាមការឱ្យដឹងពីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំខាងលើនេះ មានការចូលរួមដោយ លោករដ្ឋមន្ត្រី ឌិត ទីណា ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ, លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សូមជម្រាបថា កិច្ចប្រជុំនេះ បានផ្តោតកិច្ចពិភក្សានៅក្នុងវិស័យកសិកម្មសហការគ្នាពង្រឹងការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងបង្កើនភាពជាដៃគូជិតស្និទ្ធដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមរួមគ្នានិងចាប់យកកាលានុវត្តភាពនៃការលើកស្ទួយសមត្ថភាពនៃវិស័យឯកជន ក្នុងការស្រូបយកនិងកែច្នៃវត្ថុធាតុដើមនៅក្នុងស្រុក និងបង្កើតជាទីផ្សារបន្ថែមជូនប្រជាកសិករ៕អត្ថបទ៖ហ្សាលីន