ក្រុមហ៊ុនខ្នាតយក្សជប៉ុន SoftBank ប្រកាសពីការកើនឡើងប្រាក់ចំណេញដល់ជាង ១៦ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសជប៉ុន SoftBank Group ថ្មីៗនេះ បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ខ្លួន បានកើនឡើ់ងដល់ ២,៥ទ្រីលានយ៉េន (១៦,៦ពាន់លានដុល្លារ) សម្រាប់ត្រីមាសទី៣ ដែលគិតចាប់ពីខែកក្កដា ដល់ខែកញ្ញា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនួននេះត្រូវបានគេរាយការណ៍ទៀតថា ជាការកើនឡើងសម្រាប់ត្រីមាសទី៣ ជាប់ៗគ្នាហើយ បើធៀបទៅនឹងប្រាក់ចំណេញសុទ្ធត្រឹម ១,១៨ទ្រីលានយ៉េន ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

យ៉ាងណាមិញ ចំពោះអង្គភាព Vision Fund របស់ SoftBank ក៏បានរាយការណ៍ពិប្រាក់ចំណេញវិនិយោគរបស់ខ្លួនប្រមាណ ៣,៤ទ្រីលានយ៉េនផងដែរ ដែលភាគច្រើនទទយលបានពីការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT។

ជម្រាបជូនផងដែរថា ដោយសារតែមានការកើនឡើងយ៉ាងខ្លាំងទៅលើវិស័យបច្ចេកវិទ្យា AI បានជំរុញដោយភាគហ៊ុនរបស់ SoftBank កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ជាពិសេសទាក់ទងទៅនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុន OpenAI នាពេលថ្មីៗនេះ ផងដែរ៕​