រថយន្តបច្ចេកវិទ្យាអាឡឺម៉ង់ Jetour នឹងធ្វើការដាក់សម្ពោធម៉ូឌែលរថយន្តដ៏ថ្មីស្រឡាងនៅកម្ពុជា ដែលមានតម្លៃជាង ៣ មុឺនដុល្លារ

ព័ត៌មានថ្មីៗ

រថយន្តរចនាបទបែបជ្រុងៗស៊េរីថ្មីរបស់ ក្រុមហ៊ុន Jetour Cambodia ត្រៀមនឹងបង្ហាញរូបរាងរថយន្ត សេរីឆ្នាំ ២០២៦ ជាផ្លូវការ គឺ JETOUR T1 “TIME TO AWAKEN” ជារថយន្តដែលបង្កើតឡើងផ្តើមជាមួយគោលគំនិតបែបថ្មី ផ្តល់អារម្មណ៍ផាសុកភាព សេរីភាព និងភាពរីករាយដល់អ្នកបើកបរអាចប្រើប្រាស់រថយន្តដ៏ទំនើបនេះដែលមានបំពាក់មុខងារពិសេសៗជាច្រើន ទៅគ្រប់ទីកន្លែងនិងស្ថានភាពផ្លូវដែលគាត់ប្រាថ្នា។ រថយន្តនេះនឹងដាក់សម្ពោធជាផ្លូវការជាមួយនឹងបរិយាកាសបែបថ្មីនៅ ភ្នំគិរីរម្យ ខេត្ត កំពង់ស្ពឺ ទីតាំង ភូមិដំណាក់ដំរី រីស៊ត នៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីអោយកម្មវិធីកាន់តែមានភាពអធិកអធម ពិធីសម្ពោធដាក់លក់ជាផ្លូវការនេះ នឹងមានការអញ្ជើញចូលរួមជាភ្ញៀវកត្តិយសជាច្រើនរូបដូចជា សិល្បៈករចំរៀងល្បីគឺ លោក Nico តារាសម្តែង អ្នកផលិតមាតិកាល្បីៗ និងក្រុមអ្នកផលិតមាតិកាអំពីរថយន្តផងដែរ។ ជាពិសេសជាមួយនិងការបើកបរសាកល្បងផ្ទាល់តេស្តសមត្ថភាពរថយន្តនៅតំបន់ព្រៃភ្នំ និងចែករំលែកមតិយោគបល់ផ្ទាល់ពីអ្នកជំនាញ Car Reviewers ផងដែរ។

ជាថ្មីម្តងទៀត កម្មវិធីនេះនឹងមានការផ្សាយផ្ទាល់នៅលើ Facebook Page ផ្លូវការ Jetour Cambodia នៅ សៅរ៏ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដើម្បីអោយអតិថិជនគាំទ្រ Jetour Cambodia ទាំងអស់អាចចូររួមទស្សនាផងដែរ។

ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ លេខទំនាក់ទំនង៖ 017 713 713