BFX Capital បង្ហាញវត្តមានថ្មី ក្នុងទីផ្សារឧបករណ៍និស្សន្ទ នៅកម្ពុជា ជាមួយបទពិសោធន៍លំដាប់អន្តរជាតិខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន BFX Capital ជាក្រុមហ៊ុនថ្មីមួយ ដែលបានឈានជើងចូលក្នុងទីផ្សារឧបករណ៍និស្សន្ទកម្ពុជា ជាលើកដំបូង ជាមួយបទពិសោធន៍លំដាប់អន្តរជាតិ និងជំនាញខ្ពស់ក្នុងវិស័យមួយនេះ ដែលធានាថា សុវត្ថិភាព ងាយស្រួល និងរហ័ស ពោពេញដោយទំនុកចិត្ត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

BFX Capital គឺជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ ដែលផ្តល់ឱ្យលោកអ្នកនូវលទ្ធភាព ចូលទៅកាន់ទីផ្សារ រូបិយប័ណ្ណអន្តរជាតិ លោហៈធាតុមានតម្លៃ និងវត្ថុធាតុដើម ក្នុងនោះមានដូចជា៖ 1. កិច្ចសន្យាលើគម្លាតថ្លៃរូបិយប័ណ្ណ (Forex), 2. កិច្ចសន្យាលើគម្លាតថ្លៃលោហធាតុ (Metals), 3. កិច្ចសន្យាលើគម្លាតថ្លៃថាមពល (Energy), 4. កិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍ (Indices) និង5. កិច្ចសន្យាលើគម្លាតថ្លៃភាគហ៊ុន (Stock) ដោយផ្តោតលើ គោលការណ៍ ផ្តល់ នូវលក្ខខណ្ឌជួញដូរដ៏ល្អបំផុត តាមដែលអាចធ្វើទៅបាន ដល់អតិថិជន និងអនុញ្ញាតឱ្យទាំងអ្នកជួញដូរធម្មតា ជាមួយអ្នកផ្គត់ផ្គង់ជាអន្តរធនាគាររបស់យើង។

BFX Capital កំពុងក្លាយជាឈ្មួញជើងសាររូបិយប័ណ្ណអន្តរជាតិ ដែលជាជម្រើសរបស់អ្នកជួញដូរជុំវិញពិភពលោក ជាមួយនឹងសុវត្ថិភាពកាន់តែប្រសើរ ជាងការជូញដូរជាមួយ ក្រុមហ៊ុនឈ្មួញជើងសារទូទៅ។ BFX Capitaកំពុងបន្តនូវការវិវត្តន៍ជាលំដាប់ នៃការជួញដូររូបិយប័ណ្ណអន្តរជាតិនៅកម្ពុជា និងជួយដល់វិស័យនេះ ឱ្យមានភាពកាន់តែងាយស្រួល ដល់អ្នកវិនិយោគនានា។

BFX Capital មានគោលដៅធ្វើឱ្យអ្នកជួញដូរទាំងអស់ ទទួលបាននូវ សេវាកម្មកាន់តែប្រសើរឡើង គម្លាតថ្លៃកាន់តែទាប និងល្បឿនប្រតិបត្តិការកាន់តែរហ័ស ជាអ្វីដែលយើង ប្តេជ្ញាយ៉ាងមុតមាំ ហើយកំពុងតែធ្វើវា។ ចក្ខុវិស័យរបស់ BFX Capitalគឺដើម្បីកា្លយទៅជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតមួយនៅកម្ពុជា លើការជួញដូររូបិយប័ណ្ណអន្តរជាតិតាមប្រព័ន្ធអ៊ីនធើណេត៕