ប្រាសាទឈើបុរាណដ៏ល្បីល្បាញ Yongqing ដែលស្ថិតនៅទីក្រុង Zhangjiagang ខេត្ត Jiangsu ត្រូវបានអគ្គីភ័យដ៏ធំមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ មុនពេលវាត្រូវបានពន្លត់វិញទាំងស្រុង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានល្បីៗជាច្រើន។

ជុំវិញហេតុការណ៍នេះ បានកើតឡើងបានកើតឡើងនៅម៉ោងប្រមាណ ១១:៤៥នាទីព្រឹក លើអគារ Wenchang Pavilion ដែលជាសំណង់បុរាណមានអាយុកាលរហូតដល់ទៅ ១ ៥០០ឆ្នាំ។ ក្រោយកើតហេតុ ប្រាសាទនេះ ត្រូវបានបិទជាបណ្តោះអាសន្ន ហើយមូលហេតុនៃអគ្គីភ័យកំពុងស្ថិតនៅក្រោមការស៉ើបអង្កេតនៅឡើយ។
គួរឲ្យដឹងថា ប្រាសាទ Yongqing ដែលស្ថិតនៅជើងខាងលិចនៃភ្នំ Fenghuang ត្រូវបានសាងសង់ដំបូងក្នុងក្នុងអំឡុងរាជវង្ស Wu ខាងកើត ហើយត្រូវបានបន្តពង្រីកបន្ថែមនៅឆ្នាំ ៥៣៦ នៃគ.ស។
ទោះជាយ៉ាងណា អគារដែលត្រូវបានភ្លើងឆេះនេះ គឺជាសំណង់ដែលត្រូវបានសាងសង់ឡើងវិញក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីសំណង់ដើមត្រូវបានរុះរើចោលក្នុងឆ្នាំ១៩៥៨។
ជម្រាបជូនថា ប្រាសាទបុរាណនេះ ត្រូវបានចាត់ទុកថាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ និងជាទីតាំងសាសនាដ៏សំខាន់មួយនៅក្នុងខេត្ត Jiangsu ដោយទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនា ក្នុងមួយឆ្នាំៗ៕

