សមាគមឧកញ៉ាកម្ពុជា បង្ហាញឯកសណ្ឋានផ្លូវការឧកញ៉ាឈុតទី២ សម្រាប់សមាជិករបស់ខ្លួន

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា ទើបតែបានជូនដំណឹងដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិក​របស់ខ្លួនអំពីការផ្ដល់ឯកសណ្ឋានផ្លូវការឧកញ៉ា (ឈុតទី២) នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយបាន​ភ្ជាប់នូវគំរូម៉ូដទាំងសម្រាប់បុរស និងស្ត្រី ដែលនឹងប្រើប្រាស់សម្រាប់កម្មវិធីនានាជាពិសេសកម្មវិធីធុរកិច្ច និងពិធី​ផ្សេងៗ​ទៀតបន្ថែមពីលើឯកសណ្ឋានផ្លូវការ (ឈុតទី១) ដែលត្រូវបានប្រើប្រាស់សម្រាប់ចូលរួមពិធីបុណ្យជាតិ ពិធីបុណ្យប្រពៃណីជាតិ ក៏ដូចជាពិធីផ្លូវការផ្សេងៗស្របទៅតាមព្រះរាជក្រឹត្យ នស/រកត/១០២៤/១៣០៩ ស្តីពីគោរមងារឧកញ៉ា និងសេចក្តីព្រាងអនុក្រឹត្យស្តីពី ឯកសណ្ឋានផ្លូវការ នៃគោរមវន្តតាមលំដាប់ថ្នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា អនុលោមតាមព្រះរាជក្រឹត្យខាងលើបានបញ្ញត្តិថា សមាគមឧកញ៉ាកម្ពុជា គឺជាដៃគូរបស់​រាជរដ្ឋាភិបាលកម្ពុជា លើការងារតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយ​រាជរដ្ឋាភិបាលលើការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងរៀបចំឯកសណ្ឋានផ្លូវការ​របស់គោរមវន្តទាំងអស់នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការជំរុញលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពផ្សេងទៀត ដើម្បីជាប្រយោជន៍ដល់ជាតិ។

ចំពោះលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិក (ជាបុរស) ដែលមិនទាន់បានវាស់​ឯកសណ្ឋានផ្លូវការ​ឧកញ៉ា (ឈុតទី២) សូមមេត្តា ទាក់ទងមកក្រុមការងារអគ្គលេខាធិការដ្ឋាន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់​ថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលមិនទាន់បាន​វាស់ឯកសណ្ឋានផ្លូវការឧកញ៉ា (ឈុតទី២) មេត្តាជ្រាប និងទំនាក់ទំនងមកក្រុមការងារតាមរយៈ៖

១. កញ្ញា ឡាយ លីណា លេខទូរសព្ទ៖ 085 202 333

២. កញ្ញា ប៉ូ សុគន្ធា លេខទូរសព្ទ៖ 010 643 888

សម្រាប់សមាជិកជាស្ត្រី សមាគមនឹងជូនក្រណាត់ (ផាមួង និងគំរូម៉ូត) សម្រាប់យកទៅកាត់នៅ​ហាងណាមួយ​ដែល​ខ្លួនពេញចិត្ត។