អ្នកឧកញ៉ា សួរ វីរៈ ប្រកាសបង្កើតពានរង្វាន់វីរៈប៊ុនថាំ សម្រាប់អ្នកធ្វើមាតិកាទេសចរឆ្នើម២០២៥

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាន​ប្រកាស​បង្កើតពានរង្វាន់ «វីរៈប៊ុនថាំ សម្រាប់អ្នកធ្វើមាតិកាទេសចរឆ្នើម២០២៥» ដែលអ្នកឈ្នះ​នឹង​ទទួលបាន​ថវិកា​ចំនួន ៥០០០ដុល្លារអាមេរិក ការស្នាក់នៅ ជិះរថយន្ត និងផ្ញើទំនិញដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គម អ្នកឧកញ៉ាអគ្គនាយក បានលើកឡើងបែបនេះថា៖ “ពានរង្វាន់វីរ:ប៊ុនថាំ សម្រាប់អ្នក​ធ្វើ​​មាតិកាទេសចរឆ្នើម២០២៥។ ទទួលបាន ៥០០០ដុល្លារ ការស្នាក់នៅ ជិះឡាន និងផ្ញើទំនិញ​ឥតគិតថ្លៃ (Free)”។

អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់បន្ថែមថា សម្រាប់អ្នកចាប់អារម្មណ៍ អាចជួបរូបលោកផ្ទាល់បាន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ពីព័ត៌មានលម្អិត និងសូមចុះឈ្មោះតាមរយៈ Google Form: https://forms.gle/imLiGw3QZv57BFTh9

សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានចាប់ផ្តើមអាជីវកម្មតាំងពីឆ្នាំ២០០៤ ផ្តើមពី​ក្រុមហ៊ុនដឹកជញ្ជូន​ភ្ញៀវមានរថយន្តតែមួយគ្រឿងទេ និងបានបន្តអាជីវកម្មការដឹកជញ្ជូននិងបញ្ញើរ ហើយរហូតមក​ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមានសាខាប្រមាណជាង ១៣០០សាខាទូទាំងប្រទេសកម្ពុជា និងមានបុគ្គលិកប្រមាណ ៨០០០នាក់។ បច្ចុប្បន្នក្រុមហ៊ុនបានពង្រីកវិសាលភាពលើអាជីវកម្មច្រើនប្រភេទរួមមាន៖ ការដឹកជញ្ជូនភ្ញៀវ បញ្ញើរទំនិញ ការអភិវឌ្ឍដីធ្លី ក្រុមហ៊ុន VETAirways រួមទាំង​វិស័យកសិកម្ម និងវិស័យទេសចរលើផ្នែកសណ្ឋាគារ រីស៊ត ជាច្រើនកន្លែងផងដែរ៕