ការប្រកួតរចនាសំបកបាវថ្មីរដូវកាលទី១ ក្រោមប្រធានបថ “ផលិតផលខ្មែរ រចនាបថខ្មែរ”បានរកឃើញម្ចាស់ជ័យលាភីហើយ

ព័ត៌មានថ្មីៗ

នៅរាត្រីថ្ងៃអាទិត្យ ទី ២៣ ខែ វិច្ឆិការ ២០២៥ នៅសណ្ធាគារលំដាប់ផ្កាយប្រាំ Hyatt Regency Phnom Penh (Metropole Underground) មានការអញ្ចើញផ្ដល់កិត្តិយសដោយអ្នកឧកញ៉ា លាង ពៅ (ភី ធើរ) អគ្គនាយកនៃក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង ក្នុងការអបអរសាទរជ័យជំនះ និងលើកទឹកចិត្តដល់ស្នាដៃឈ្នះ Top 20 Winners ចូលរួមក្នុងពិធីជប់លៀង ពិសារអាហារពេលល្ងាចជុំគ្នា និងមានការប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភី:

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជ័យលាភីលេខ១ ទូរស័ព្ទទំនើប Samsung S25 Ultra
ជ័យលាភីលេខ២ ទូរស័ព្ទទំនើប Samsung Tablets
ជ័យលាភីលេខ៣ ទូរស័ព្ទទំនើប Samsung a56
ក្រៅពីនេះ ទាំង ២០ នាក់ នឹងទទួលបាន៖

  • Coupon តម្លៃ 50 ដុល្លារ សម្រាប់ប្រើប្រាស់នៅ Chip Mong Retail ចំនួន 20 Coupons
  • ប័ណ្ណសរសើរ (Recognition Latter) ដើម្បីសរសើរ និងលើកកម្ពស់ម្ចាស់ស្នាដៃទាំង ២០

គួរបញ្ជក់ផងដែរថាការជ្រើសរើសស្នាដៃទាំងនេះគឺបានប្រព្រឹត្តទៅក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីសាធារណជនទូទាំប្រទេសតាមរយះការបោះឆ្នោត(Vote) លើផេកផ្លូវការ Camel Cement Cambodia
ចុងក្រោយនេះ ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី ជីប ម៉ុង សូមថ្លែងអំណរគុណដល់សាធារណជនដែលបានចូលរួមទាំងអស់ និង អ្នកគាំទ្រប្រើប្រាស់ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី ជីប ម៉ុង ដែលជាផលិតផលខ្មែរដើម្បីខ្មែរ។

ស៊ីម៉ងត៍អូដ្ឋ ជាប់ធន់ តជំនាន់