ក្រសួងព័ត៌មាន នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញប្រកាស ស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ប្រកាសនេះគឺមានគោលបំណងដើម្បីកំណត់អំពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មានសម្រាប់សារធារណជន។
យោងតាមប្រកាសខាងលើ បានចែកចេញជា៥ជំពូក ដោយជំពូកទី១និយាយពីបទប្បញ្ញត្តិទូទៅ ជំពូកទី២ ការបង្កើតអង្គភាពនិងលក្ខខណ្ឌ ជំពូកទី៣ ការទទួលខុសត្រូវនិងការដកហូត ជំពូកទី៤ អន្តរប្បញ្ញត្តិ និងជំពូកទី៥ អវសានប្បញ្ញត្តិ។
សូមអានសេចក្តីប្រកាសទាំងស្រុងដូចខាងក្រោម៖







