ប្លែកខ្លាំង! វីដេអូស្ពតពាណិជ្ជកម្មលើកដំបូងគេរបស់ស៊ីម៉ងត៍វីបានចេញជាចម្រៀងមួយបទកន្ត្រាក់អារម្មណ៍ជាងសំណង់ជាច្រើនរូប!

ព័ត៌មានថ្មីៗ

ការបង្ហាញខ្លួនថ្មីបំផុតរបស់ ស៊ីម៉ងត៍វី បានធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលជាមួយនឹង វីដេអូស្ពតពាណិជ្ជកម្មចម្រៀង ដែលមានចង្វាក់ស្ទាយសម័យថ្មី រៀបរាប់ពីគុណភាពនិងភាពរឹងមាំនៃស៊ីម៉ងត៍វីរបស់ក្រុមហ៊ុនជីបម៉ុង។​បទចម្រៀងនេះមិនត្រឹមតែបង្ហាញពីគុណភាពនៃផលិតផលទេ ប៉ុន្តែបានបញ្ជាក់ពីអត្តសញ្ញាណថ្មីរបស់ស៊ីម៉ងត៍វី​ដោយរួមបញ្ចូលជាមួយស្នាដៃសិល្បៈដែលបានបង្ហាញពីការរីកចម្រើនរបស់ផលិតផលខ្មែរ និងបច្ចេកវិទ្យាបែបទំនើប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមពាក្យអ្នកតំណាងក្រុមហ៊ុនបានឲ្យដឹងថា៖

យើងចង់ឲ្យស៊ីម៉ងត៍វី​ មិនត្រឹមតែជាផលិតផលសំណង់ទេ ប៉ុន្តែជាផ្នែកមួយនៃការរំសាយអារម្មណ៍ ធ្វើឲ្យស្រស់ស្រាយពេលបានឮបទចម្រៀងនេះ

សម្រាប់អ្នកចង់ទស្សនាបទចម្រៀងពេញ អាចចូលមើលtតាមរយះគណនីផ្លូវការរបស់ V Cement​ cambodia ទាំង នៅលើ Facebook និង TikTok ​ឬ ចុចលើតំណភ្ជាប់ខាងក្រោមនេះ :

@v.cement.cambodia

វីវីវី! 🎶 ស៊ីម៉ងត៍ម៉ាកវី! ស៊ីម៉ងត៍វីវី សាងសង់ដោយគុណភាពនិងទំនុកចិត្ត🫶 #VCement #សុីម៉ងត៍វី #សាងសង់ដោយទំនុកចិត្តនិងគុណភាព

♬ V Cement Cambodia – V Cement Cambodia

យ៉ាងណាមិញថ្មីៗនេះស៊ីម៉ងត៍វីក៏មានការប្រកួតហ្គេម បង្ហាញពីចង្វាក់រាំការងារសំណង់ ដោយមានសន្ទុះជាងៗជាច្រើនបានចូលរួមលេងលើកម្មវិធី Tiktok ដោយមានរង្វាន់ Samsung ទំនើបជាច្រើនគ្រឿង រួមទាំង អាវយឺតដ៏ស្រស់ស្អាតជាច្រើនរង្វាន់។​

តើធ្វើបែបណាទើបអាចឈ្នះរង្វាន់បទស៊ីម៉ងត៍វី?

ជាដំបូងអ្នកចូលរួមសូមចូលទៅកាន់គណនីទីកតុក “ V Cement Cambodia” ឬ ចុចលើលីងខាងក្រោម:

ហើយចុចលើវីដេអូ បទចម្រៀងស៊ីម៉ងត៍វី និងចុច​លើ សញ្ញាបទភ្លេងឬ “Music” និងបន្តចុចលើ ប្រើប្រាស់ភ្លេង ឬ “Use Sound” រួចអ្នកអាចថតបង្ហោះជាការស្រេច។​​

គួរបញ្ជាក់ផងដែរថាក្នុងការប្រកួតប្រជែងខាងលើក៏មានលក្ខខណ្ឌមួយចំនួនដើម្បីឱ្យអ្នកចូលរួមអនុវត្តិផងដែររួមមាន៖

-អ្នកចូលរួម លេងបទស៊ីម៉ងត៍ វី ក្នុង Tiktok ស៊ីម៉ងត៍វី

-ប្រើប្រាស់កាយវិការ ជាការងារសំណង់​​ប្រចាំថ្ងៃ

– Mention V Cement Cambodia ក្នុង Caption

-មិនអាចមានបាវស៊ីម៉ងត៍ក្រៅពីបាវស៊ីម៉ងត៍វីក្នុងវីដេអូបាននោះទេ

-អ្នកដែលមានអ្នកទស្សនា​( View) ច្រើនជាងគេនឹងមានឱកាសឈ្នះរង្វាន់ទូរសព្ទដៃទំនើប និង អាវវីដ៏ស្រស់ស្អាតរហូតដល់ 150 អាវ

តើពុកម៉ែបងប្អូនបានសាកលេងជាមួយភ្លេង វី ហើយឬនៅ?