អារ៉ាប់រួម បើកដំណើរការម៉ាស៊ីន ATM ដកមាសដំបូងបំផុតនៅលើពិភពលោក

អន្តរជាតិ

ក្រុមហ៊ុនលក់រាយមាស Emirates Gold របស់ប្រទេសអារ៉ាប់រួម (UAE) កាលពីពេលថ្មីៗនេះ បានបើកដំណើរការម៉ាស៊ីន ATM ដកមាសដំបូងបំផុត ដែលអនុញ្ញាតឲ្យអតិថិជន អាចដកមាស ឬជួញដូរមាសដោយខ្លួនឯងផ្ទាល់ ២៤ម៉ោងលើ២៤ម៉ោង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Tech in Asia។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងថែមទៀតថា ម៉ាស៊ីន ATM កមាសនេះ គឺមានទីតាំងស្ថិតនៅក្នុងអាគារ Almas Tower ក្នុងទីក្រុងឌុយបៃ ដែលជាម៉ាស៊ីន ATM ដកមាសដំបូងគេ ក្នុងចំណោមម៉ាស៊ីនចំនួន ៤០ ផ្សេងទៀត ដែលត្រូវបានគេរំពឹងថានឹងដំឡើងនៅឆ្នាំនេះ និងនៅឆ្នាំក្រោយ។

ម៉ាស៊ីន ATM ពិសេសនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការស្កេនដើម្បីបង់ប្រាក់ រួមជ្រើសរើសប្រភេទមាសដែលចង់បានក្នុងតម្លៃជាក់ស្តែងណាមួយ និងទទួលបានមាស ចេញមកពីម៉ាស៊ីនភ្លាមៗ ។

ជម្រាបជូនផងដែរថា អារ៉ាប់រួម ត្រូបានចាត់ទុកថាជាប្រទេសប្រើប្រាស់មាសច្រើនបំផុតមួយនៅលើពិភពលោក ដោយតម្រូវការមាស បានឈានដល់ ៦៦ លានតោន នៅក្នុងឆ្នាំ២០២៤ ដែលជំរុញជាពិសេសដោយតម្រូវការរបស់ភ្ញៀវទេសចរ និងដោយអ្នកស្រុកដែលកំពុងស្វែងរកការធ្វើចម្រុះកម្មការវិនិយោគរបស់ពួកគេ លើសពីអចលនទ្រព្យ និងភាគហ៊ុន៕