ម៉ាឡេស៊ី ព្យាយាមដណ្តើមយកចំណែកទីផ្សារប្រេងដូងនៅចិនឡើងវិញ ក្រោយការនាំចេញធ្លាក់ចុះខ្លាំង

អន្តរជាតិ

ប្រទេសម៉ាឡេស៊ី បច្ចុប្បន្នកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានចំណែកទីផ្សារប្រេងដូងក្នុងប្រទេសចិនឡើងវិញ បន្ទាប់ពីការនាំចេញទៅកាន់ប្រទេសនេះ បានធ្លាក់ចុះអស់ជិត ៣៩% ក្នុងរយៈពេល ១០ខែដំបូងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលោក Datuk Seri Johari Abdul Ghani រដ្ឋមន្ត្រីក្រសួងដំណាំ និងទំនិញរបស់ប្រទេសម៉ាឡេស៊ី បានសន្មតថាផ្នែកមួយនៃការធ្លាក់ចុះនេះ គឺដោយសារតែបញ្ហាប្រឈមផ្នែកភស្តុភារ និងការកើនឡើងនៃតម្លៃប្រេងដូង ដែលបានលើសពីតម្លៃប្រេងសណ្តែកសៀង និងបានក្លាយជាជម្រើសទីមួយសម្រាប់អ្នកទិញចិនវិញ។

មិនតែប៉ុណ្ណោះ លោក Ghani បានមានប្រសាសន៍ទៀតថា ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់ និងជាយុទ្ធសាស្ត្រសម្រាប់ប្រទេសម៉ាឡេស៊ី ដោយរក្សាតំណែងរបស់ខ្លួនជាគោលដៅនាំចេញប្រេងដូងកំពូលមួយរបស់ប្រទេសនេះ អស់រយៈពេលជាងមួយទសវត្សមកហើយ ខណៈការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញប្រេងដូងនេះ បានបង្ហាញពីបញ្ហាប្រឈមកាន់តែជ្រៅ ដែលមិនត្រឹមតែទាក់ទងនឹងការប្រកួតប្រជែង និងភស្តុភារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទងនឹងសក្ដានុពលតម្លៃ និងទីតាំងទីផ្សារផងដែរ។

ប្រទេសម៉ាឡេស៊ី នឹងបន្តរក្សាគោលនយោបាយនាំចេញដែលមានតម្លាភាព និងអាចព្យាករបាន ដើម្បីធានាថាសកម្មភាពរបស់ខ្លួនមិនរំខានដល់ផលប្រយោជន៍របស់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួនឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Ghani ៕​