ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសចង់ដំឡើងពន្ធគយនាំចូលលើប្រទេសម៉ិកស៊ិកដល់ ៣០% បន្ទាប់ពីបានចោទប្រកាន់ទៅលើប្រទេសជិនខាងខ្លួននេះថា បានប្រព្រឹត្តិចំពោះកសិករអាមេរិក ដោយមិនយុត្តិធម៌។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

ដោយបានបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៨ ខែធ្នូ លោក ត្រំ បានត្អូញត្អែរថា ប្រទេសម៉ិកស៊ិក បានរំលោភលើសន្ធិសញ្ញាទឹករវាងប្រទេសទាំងពីរ ដែលបណ្តាលឲ្យកសិករនៅរដ្ឋតិចសាស់ខ្វះខាតទឹកសម្រាប់ដាំដំណាំ និងចិញ្ចឹមសត្វ។
មិនតែប៉ុណ្ណោះ លោក ត្រាំ បានសរសេរថា ៖” រហូតមដល់ពេលនេះ ប្រទេសម៉ិកស៊ិក មិនទាន់ឆ្លើយតបនៅឡើយទេ។ វាមិនយុត្តិធម៌ទេដែលកសិករអាមេរិកសក្តិសមនឹងទទួលបានទឹកបន្ថែមទៀត។ នោះហើយជាមូលហេតុដែលខ្ញុំបានអនុម័តឯកសារមួយដែលអនុញ្ញាតឲ្យមានការដាក់ពន្ធនាំចូលបន្ថែម ៥% លើប្រទេសនេះ ប្រសិនបើពួកគេមិនព្រមបញ្ចេញទឹកភ្លាមៗទេនោះ”។
ជម្រាបជូនផងដែរថា បច្ចុប្បន្ន ប្រទេសម៉ិកស៊ិកគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាមេរិក។ ហើយចំពោះពន្ធបន្ថែម ៥% នឹងធ្វើឲ្យពន្ធសរុបលើទំនិញដែលនាំចូលពីប្រទេសនេះទៅកាន់សហរដ្ឋអាមេរិកកើនឡើងដល់ ៣០%៕

