Foxconn គ្រោងបោះទុនវិនិយោគជាង ៥០០លានដុល្លារ សង់ទីស្នាក់ការកណ្តាលថ្មីនៅតៃវ៉ាន់

អន្តរជាតិ

Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំជាងគេបំផុតរបស់ពិភពលោក បានបង្ហាញឲ្យដឹងនៅថ្ងៃទី១២ ខែធ្នូនេះថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ១៥,៩ពាន់លានដុល្លារតៃវ៉ាន់ (៥០៩លានដុល្លារ) ដើម្បីសាងសង់ទីស្នាក់ការកណ្តាលនៅទីក្រុង Kaohsuing ភាគខាងត្បូងកោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Foxconn បាននិយាយទៀតថា ការសាងសង់នោះនឹងរួមបញ្ចូលទាំងអគារពាណិជ្ជកម្ម និងការិយាល័យចម្រុះ រួមទាំងអគារលំនៅឋានផងដែរ។ ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៧ ដោយកំណត់គោលដៅបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០៣៣។

មិនតែប៉ុណ្ណោះ ទីស្នាក់ការកណ្តាលនេះនឹងបម្រើជាមជ្ឈមណ្ឌលសំខាន់មួយដែលភ្ជាប់ប្រតិបត្តិការរបស់ខ្លួននៅទូទាំងភាគខាងត្បូងនៃកោះតៃវ៉ាន់ ហើយនៅពេលដែលការសាងសង់ត្រូវបានបញ្ចប់ នោះនឹងមានក្រុមទីក្រុងឆ្លាតវៃ ក្រុមស្រាវជ្រាវ និងអភិវឌ្ឍកម្មវិធី ក្រុមស្រាវជ្រាវ និងអភិវឌ្ឍថ្ម មជ្ឈមណ្ឌលអភិវឌ្ឍបច្ចេកវិទ្យា EV និងក្រុមកម្មវិធី AI ផងដែរ។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលទីក្រុង Kaohsiung បាននិយាយថា ការវិនិយោគរបស់ក្រុមហ៊ុន Foxconn នៅក្នុងទីក្រុងនេះមានចំនួនសរុប ២៥ពាន់លានដុល្លារតៃវ៉ាន់ (ឬប្រមាណជាង ៨០០លានដុល្លារ) រួចមកហើយខ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ៕​